CamNews

អស់ទាស់ រាជវាំងអង់គ្លេស ប្រកាសរើសបុគ្គលិកលាងចាន ប្រាក់ខែជិត ២,០០០ ដុល្លារក្នុងមួយខែ

ព័ត៌មានអន្តរជាតិ ៖ ​ បើតាមការអោយដឹងពីទំព័រសារព័ត៌មាន Spy ដែលទើបតែបានចេញ
ផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា ព្រះ​បរម​រាជ​វាំង​នៅ​អង់​គ្លេស​
ប្រកាស​ជ្រើស​រើស​បុគ្គលិក​លាង​ចាន​ ដោយ​ផ្តល់​ប្រាក់​ឈ្នួលជិត ២,០០០ ដុល្លារក្នុងមួយខែ
ពោលគឺក្នុងមួយឆ្នាំ អាចរកប្រាក់ចំណូលបានដល់ទៅ ២២,៧០០ ដុល្លារឯណោះ។

ប្រភពដដែលបន្ថែមថា  ព្រះ​រាជ​វាំង​អង់​គ្លេស​ប្រកាស​រើស​បុគ្គ​លិក​ក្នុង​តំណែង​​« លាង​ចាន​ »
ដែល​មាន​ឈ្មោះ​ហៅ​ជា​ផ្លូវ​ការ​ថា ​«អ្នក​ជួយ​ការ​ងារ​ក្នុង​ផ្ទះ​បាយ​ទូ​ទៅ​​» ដោយ​​ការងារ​ចម្បង​
គឺ​លាង​ចាន​ និង​ត្រៀម​អាហារ​នៅ​ផ្ទះ​បាយ ក្នុង​ព្រះ​រាជ​វាំង​​បាក់​គីង​ហេម ​និង​នៅ​តាម​ព្រះ​រាជ​​
ដំណាក់​ផ្សេងៗ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ម្តង​ម្កាល។

គួរបញ្ជាក់ផងដែរថា  បុគ្គលិកផ្នែកនេះ ធ្វើ​ការ​​​ក្នុង​មួយ​សប្តាហ៍​​៤០​ម៉ោង​ និង​ប្រាក់​ឈ្នួល​ក្នុង​
មួយខែ​​​១.៩០០​ដុល្លារ​ ។អ្នក​ស្ម័គ្រ​ចិត្ត​បម្រើ​ការ​ងារ​​​ត្រូវ​ទៀង​ទាត់​ពេល​វេលាអាច​ទុក​ចិត្ត​បាន
និង​អាចធ្វើ​ការ​រួម​ជាមួយ​អ្នក​ផ្សេង​ជា​ក្រុម​ ប្រសិន​​បើ​មាន​បទ​​ពិសោធន៍​ក្នុង​ការងារ​នឹង​ទទួល
​ការ​ពិចារណា​ជា​ចម្បង ស្របពេលថ្ងៃdeadline គឺនៅថ្ងៃទី១៥ មករា ប៉ុន្មានថ្ងៃខាងមុខនេះ៕

ដោយ ៖​ ពិសី
ប្រភព ៖ Spy