CamNews

នាយករដ្ឋមន្ត្រីកម្ពុជា ​នឹង​​ធ្វើ​​ទស្សន​​កិច្ច​​ទៅ​​ប្រទេស​​អ៊ីរ៉ង់​ និង​ចិន

លោក​​នាយក​រដ្ឋ​​​មន្រ្តី ​ហ៊ុន ​សែន​ នឹង​​ដឹក​​នាំ​គណៈ​​ប្រតិ​ភូ​​​ទៅ​​ចូល​​រួម​​កិច្ច​ប្រជុំ​កំពូល​លើក​ទី​១៦
នៃ​​ប្រទេស​​ចលនា​​​មិន​​ចូល​​បក្ស​​សម្ព័ន្ធ​​នៅ​ទី​ក្រុង​តេអេរ៉ង់​ ប្រទេសអ៊ីរ៉ង់​ ចាប់​ពី​ថ្ងៃ​ទី៣០​​ដល់​​ទី
​​៣១ ​​ខែ​សីហា ​ឆ្នាំ​២០១២​ ខាង​មុខ​​នេះ។​

ការ​ចូល​រួម​កិច្ច​ប្រជុំ​​នេះ​ គឺ​​ធ្វើ​​ឡើង​​តាម​​ការ​អញ្ជើញ​​របស់​​ប្រធានា​​​ធិប​តី​​អ៊ីរ៉ង់ ​លោក​ ​Mahmoud
Ahmadinejad។​

យោង​​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​​​​ក្រសួង​ការប​រទេស​​​កម្ពុជា​ ដែល​ចេញ​ផ្សាយ​នៅ​​ថ្ងៃ​ទី
​២៤​ ខែ​សីហា​នេះ ​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន ​សែន​ នឹង​ជួប​ពិភាក្សា​ទ្វេ​​ភាគី​​ជា​មួយ​​​​​​
ប្រធានា​ធិបតី​អ៊ីរ៉ង់​ លោក​ ម៉ាមូដ​ អាម៉ាឌី ​ណេចាដ​​ និង​មន្រ្តី​ជាន់​ខ្ពស់​​របស់​សាធារណ​​រដ្ឋ​​​​​ប្រជា​
មានិត​ប្រជាធិប​តេយ្យ ​កូរ៉េ ​គឺ​​លោក ​គឹម​ យ៉ុងណាម​ ប្រធាន​គណៈ​ប្រធាន​សភា​ប្រជា​ជ​ន​​​ជាន់
​​ខ្ពស់​។

រូបថត ៖ VOA

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរទេស​បន្ត​ថា​ លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន ​សែន​ និង
​​គណៈ​ប្រតិ​ភូ​​ ​នឹង​បន្ត​ដំណើរ​ទស្សន​កិច្ច​​ជា​បន្ត​ទៀត​ ទៅសាធារ​ណ​រដ្ឋ​ប្រជា​មានិត្យ​​​​ចិន ​ដើម្បី​​​
ចូល​រួម​ពិពណ៌​​​ចិន អាស៊ី​​អ៊ឺរ៉ុប​​លើក​​ទី​២​ ដែលនឹង​ប្រព្រឹត្ត​ទៅ​​ចាប់​ពី​ថ្ងៃទី​១​ដល់​​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​
ឆ្នាំ២០១២​។ ​នៅ​ប្រទេស​ចិន ​លោក​នាយក​រដ្ឋ​មន្រ្តី​​នឹង​​ជួប​​ពិភាក្សា​​ជា​មួយ​​នាយក​​រដ្ឋ​​មន្រ្តី​ ​​ចិន
​លោក​ Wen Jiabao។

គួរ​បញ្ជាក់​ថា ​ប្រទេស​អ៊ីរ៉ង់​ ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​​​នឹង​​ប្រទេស​​ចិន​​ហើយ​​កម្ពុជា​ គឺ​ជា​បង​​ប្អូន​​
យ៉ាង​​ស្អិត​​រមួត​​ជា​មួយ​​ចិន​៕​

ដោយ ៖ សីហា
ប្រភព ៖ VOD