ក្រុមហ៊ុន Nokia ថ្ងៃនេះបានប្រកាសតែងតាំងលោក Henry Tirri ជានាយករងនៃក្រុមហ៊ុន
Nokia ទទួលបន្ទុកគ្រប់គ្រងផ្នែកបច្ចេកវិទ្យា និងជាសមាជិកមួយរូបនៃក្រុមថ្នាក់ដឹកនាំកំពូល
របស់ក្រុមហ៊ុនNokia ចាប់តាំងពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ តទៅ។
ស្ថិតនៅក្រោមឱវាទផ្ទាល់នៃលោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃ Nokia លោក Henry មានតួនាទីទទួលខុសត្រូវលើផ្នែករៀបចំរចនាសម្ព័ន្ធ និងដាក់ចេញរបៀបវារៈលើផ្នែក
បច្ចេកវិទ្យា ទាំងពេបច្ចុប្បន្ន និងអនាគត ព្រមទាំងជំរុញអោយមានការច្នៃប្រឌិតផ្សេងៗ
សំដៅឈោងចាប់ឱកាសពាណិជ្ជកម្ម។
លោក Henry បានផ្តើមបំរើការងារនៅ Nokia កាលពីឆ្នាំ២០០៤ ជាអ្នកស្រាវជ្រាវម្នាក់ ហើយ
បន្ទាប់មកលោកបានក្លាយជាប្រធាននៃមជ្ឈមណ្ឌលស្រាវជ្រាវនៃ Nokia នៅឆ្នាំ២០០៧។ លោកបានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រមកពីសាកលវិទ្យាល័យ
Helsinki នៃប្រទេសហ្វាំងឡង់។ ក្នុងតួនាទីថ្មីនេះ លោក Henry នឹងមានមូលដ្ឋាននៅក្រុង
សាន់នីវេលនៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេ រិក។
លោក Richard Green ដែលបានត្រូវតែងតាំងជាប្រធានគ្រប់គ្រងផ្នែកបច្ចេកវិទ្យាកាលពីឆ្នាំ
២០១០ កន្លងទៅនោះ បានលាឈប់ជាសមាជិកនៃថ្នាក់ដឹកនាំ Nokia បានសំរេចចិត្តចាក
ចេញពី Nokia ចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ នេះតទៅ ដោយលោកនឹងត្រលប់ទៅ
សហរដ្ឋដើម្បីស្វែងរក និងចាប់យក ឱកាសថ្មីៗនៅទីនោះ។
លោក ស្ទីវិន អ៊ីឡុប នាយកប្រតិបត្តិនៃក្រុមហ៊ុន Nokia បានលើកឡើងថា ៖ �� ក្នុងរយៈ
កាលកន្លងទៅនេះ លោក Henry បានចូលរួមដឹកនាំការងារបច្ចេកទេសនៃ Nokia យ៉ាង
សកម្មនិងបានជំរុញអោយយើងរុកស្វែងរកបច្ចេកវិទ្យាថ្មីៗ។ នៅក្នុងតួនាទីថ្មី លោកHenry នឹងមានឱកាសផ្តល់លទ្ធផលជវិជ្ជមាន និងតំរែតំរង់ទិសដៅ និងតួនាទី Nokia នៅក្នុងឧស្សាហកម្មចល័ត�� ។ ទន្ទឹមនឹងនេះ លោកស្ទីវិន អ៊ីឡុប ក៏បានថ្លែងអំណរគុណដល់លោក
Rich Green ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួជ្រោមជ្រែង អោយ Nokia ឆ្លងកាត់
ដំណើរការផ្លាស់ប្តួរមួយជំហានធំ និងជូនពរអោយលោក Rich Green អោយ សំរេចជោគ
ជ័យក្នុងភារកិច្ចថ្មី។
ប្រភព៖ Nokia