ព័ត៌មានកីឡា៖ ខ្សែបម្រើកណ្ដាល Barcelona ត្រូវបានអ្នកការសែត ចុះថា កីឡាករកំពុងតែ សម្លឹងរកមើលទ្រនំថ្មីនៃទឹកដី Premier League វិញម្ដង ខណៈដែលគោលដៅធំចំបងរបស់កីឡាករ ត្រូវបានគេដឹងថា គឺ Chelsea និង Man United ។

ប្រភពព័ត៌មានពីគេហទំព័រអន្ដរជាមួយបានបង្ហាញឲ្យដឹងថា កីឡាករ Sergio Busquets លេងក្នុងតួនាទី ខ្សែបម្រើកណ្ដាលរបស់ Barcelona បានកំពុងតែសម្លឹងរកមើលទ្រនំថ្មីក្នុងទឹកដី Premier League ក្នុងផ្នត់គំនិតមួយ ដែលកីឡាករយល់ថា ចង់ផ្លាស់ប្ដូរបទពិសោធន៍រសជាតិ នៃការលេងក្រៅពី League របស់អេស្ប៉ាញ។

ផ្អែកតាមការបង្ហាញដូច្នោះ យោងតាមពាក្យសម្ដីកីឡាករបានប្រាប់អ្នកសារព័ត៌មានថា គាត់មានភាពធុញទ្រាន់នឹងការរៀបចំរបៀបលេងរបស់ក្រុមបាល់អេស្ប៉ាញ ហើយគ្រោងនឹងផ្លាស់ប្ដូរ អារម្មណ៍បែបនេះជាមួយនឹង ក្បាច់លេង របស់អង់គ្លេសវិញម្ដង ខណៈដែលគាត់កន្លងមកយល់ថាការលេងរបស់ អេស្ប៉ាញ មានភាពដែលៗ ។

គូរបញ្ជាក់ឲ្យដឹងថា រវាងក្រុមទាំងពីរ ធ្លាប់មានទំនាក់ទំនងជាមួយកីឡាករ កាលពីរដូវកាល ដោះដូរកីឡាករនៅបើកទ្វារ ប៉ុន្ដែក្រុមមិនអនុញ្ញាតឲ្យកីឡាករផ្ទេរចេញ ពីក្រុមឡើយ ។ ដោយឡែក ក្រុមទាំងពីរត្រូវទទួលការបដិសេធន៍ ទាំងស្រុង ពីការជួបប្រជុំពិភាក្សាទីផ្សារផេ្ទរចេញ ហើយរហូតមកទល់ពេលនេះ ក្រុមមើលទៅ នៅតែមិនទំនងជា អនុញ្ញាតដដែល បើទោះជាកីឡាករ បង្ហាញពីការត្អូញក៏ដោយ។ ម្យ៉ាងវិញទៀត សម្រាប់ការអះអាចុងក្រោយ កីឡាករត្រូវជាប់កុងត្រារហូតដល់ឆ្នាំ ២០១៨ ទើបផុត។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ footylatest