បន្ទាប់ពី មានពាក្យចចាម អារ៉ាមថា Zac Efron នឹងចូលសំដែង ក្នុងរឿង Star War : Episode 7 រួច មក ឥលូវនេះ តារាសំដែង បុរសសង្ហា តួឯករឿង High School Musical ទាំង ៣ វគ្គនោះ បាន បង្ហើប អំពី ភាគរយនៃការថតរឿង វគ្គ ៤ ជាបន្ត ។

ក្នុងបទសំភាសន៍ ថ្មីៗនេះ Zac Efron បាននិយាយថា ការចងចាំ និងអនុស្សាវរីយ៍ ដែលមាននៅ ក្នុងរឿង High School Musical ទាំង ៣ វគ្គនោះ នៅដក់ជាប់ក្នុង អារម្មណ៍គាត់ជានិច្ច ។ Zac បន្តថា ឲ្យតែពេលបានជួប មិត្តចាស់ដូចជា Vanessa, Ashley, Corbin និង Lucas គាត់តែងតែ នឹកឃើញ ដល់រឿងនោះ ហើយចង់ មានការជួបជុំ ម្តងទៀតក្នុងរឿង High School Musical នេះ ។ ពួក យើងទាំង ៤ នាក់ក៏បាន គិតថានឹង ជួបជុំគ្នា ធ្វើរឿង High School Musical វគ្គ ៤ ផងដែរ ព្រោះវា នឹងធ្វើ អោយទស្សនិកជន និង រូបពួកគេ ផ្ទាល់សប្បាយចិត្ត ទាំងសងខាង ។ ជាមួយនិង ការផ្តល់ បទសំភាសន៍ នេះ ធ្វើអោយ ទស្សនិកជន សង្ឃឹមនិង ប៉ាន់ស្មានថា រឿងនេះប្រហែល ជាកំពុងតែ ត្រៀមរៀបចំថតហើយ ។

ងាកមកផលិតកម្ម Disney ដែលជាអ្នក ផលិតរឿង High School Musical បានឆ្លើយតប ទៅថា គំនិតនៃ ការថតរឿង វគ្គ ៤ នេះគឺពិតជាល្អណាស់ តែយើងមិនទាន់ មានចំលើយថា នឹងថត រឿងនេះ ឬអត់នោះទេ ។ បើតាមប្រភព ព័ត៌មានអ្នក ដែលនៅជិតបាន អោយដឹងថា ប្រសិនបើ រឿង High School Musical វគ្គ ៤ ក្លាយជាការពិត នោះវានឹង ផ្តោតទៅលើ តារាៗទាំងនោះ នៅ ក្នុងសកលវិទ្យាល័យ ។ គួរបញ្ជាក់ ផងដែរថា High School Musical បង្ហាញខ្លួន ដំបូងនៅឆ្នាំ ២០០៦ ហើយបន្តទៅ វគ្គទី ២ ក្នុងឆ្នាំ ២០០៧ ហើយវគ្គ ៣ High School Musical : Senior Year ក្នុងឆ្នាំ ២០០៨ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ metro,k14