CamNews

Chelsea ទិញកីឡាករថ្មីវ័យក្មេង សញ្ជាតិប្រស៊ីល

ក្លឹបបាល់ទាត់ Chelsea របស់អង់គ្លេស បានយល់ព្រមចុះកុងត្រាហើយ ក្នុងការទិញយក់កីឡាករ
ថ្មីសញ្ជាតិប្រេស៊ីល ឈ្មោះ Wallace។

សូមបញ្ជាក់ថា កីឡាករវ័យ ១៨ឆ្នាំ ម្នាក់នេះ    ត្រូវលេងឲ្យចប់រដូវកាលនៃការប្រកួត   របស់ក្លឹប
របស់ខ្លួនសព្វថ្ងៃសិន គឺក្លឹប Fluminense របស់ប្រេស៊ីល ទើបអាចផ្ទេរខ្លួនមកកាន់ក្លឹប Chelsea
បាន។

រូបភាព៖ កីឡាករ Wallace

Wallace បានចាប់ផ្តើមប្រកួតបាល់ទាត់តាំងពីអាយុ    ១៧ ឆ្នាំ  ហើយបានលេងឲ្យក្រុមជម្រើស
ជាតិប្រស៊ីលវ័យ ១៧ឆ្នាំ ឈ្នះការប្រកួតបានត្រឹមលំដាប់ទី៤ក្នុងការប្រកួត Under-17 World Cup
ដែលធ្វើឡើងនៅ Mexico កាលពី ៣ខែមុន។

Wallace បាននិយាយថា មានក្លឹបបាល់ទាត់នៅអ៊ីតាលីជាច្រើនបានចាប់អារម្មណ៍រូបលោក តែ
រូបលោកវិញចាប់អារម្មណ៍ទៅលើក្លឹប Chelsea ទៅវិញ។ តម្លៃខ្លួនកីឡាករនេះពុំទាន់បង្ហាញ
ប្រាប់នៅឡើយ៕

ដោយ៖ តុលា
ប្រភព៖ bbc