ព័ត៌មានអន្តរជាតិ ៖ មន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា តួយន្តហោះ ធ្លាក់របស់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានរកឃើញ និងកំណត់ទីតាំងបានហើយ ខណៈបានផ្តិតរូបភាព បានដោយផ្ទាល់ពីសមុទ្រ Java ។គួរបញ្ជាក់ថា ជាមួយនឹងប្រជុំរូបភាព អះអាងថា បានផ្តិតជាប់នូវតួយន្តហោះ ធ្លាក់នោះ ត្រូវបានបង្ហោះ ចូលទៅក្នុងគណនីហ្វេសប៊ុករបស់រដ្ឋមន្រ្តីការពារជាតិ សឹង្ហបុរី លោក Ng Eng Hen ។ Facebook

លោកបានស្រាយបំភ្លឺអោយដឹងថា តួអក្សរដែលនៅផ្នែកម្ខាងនៃបំណែកយន្តហោះលើកនេះ គឺអាចសរ បញ្ជាក់បានថា វាពិតជាតួយន្តហោះ ធ្លាក់ មានជើងហោះហើរ QZ8501 ពិតប្រាកដមែន ។ គួររំឮកថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបាត់បង់ការទាក់ទងចាប់តាំងពីថ្ងៃទី ២៨ ធ្នូ ចុងឆ្នាំកន្លង ទៅនេះ ក្នុងប្រតិបត្តិការ ហោះហើរ ដឹកអ្នកដំណើរពីទីក្រុង Surabaya ប្រទេស ឥណ្ឌូនេស៊ី ទៅកាន់ប្រ ទេសសឹង្ហបុរី ខណៈមានវត្តមានអ្នកដំណើរទាំងអស់ សរុប ១៦២ នាក់ ។

របាយការណ៍ បញ្ជាក់អោយដឹងថា សាកសពអ្នកដំណើរធ្លាក់យន្តហោះច្រើននាក់ ត្រូវ បាន រកឃើញជា បន្តបន្ទាប់ ក៏ប៉ុន្តែ ចំនួនច្រើននៃសាកសពអ្នកដំណើរ ផ្សេងទៀត ក៏ដូចជាក្រុមការងារ បម្រើការ លើយន្ត ហោះពុំទាន់ត្រូវបានរកឃើញនៅឡើយទេ ខណៈមាន ជំនឿជាក់ថា បានជាប់ នៅក្នុង តួយន្តហោះនៅ ឡើយ ដូច្នេះ បរិបទនៃការរុករកឃើញ តួយន្តហោះលើកនេះ ពិតជាមានសារៈសំខាន់ជាខ្លាំង ។

ទន្ទឹមនឹងគ្នានេះ ក្រុមជំនាញស៊ើបអង្កេត កំពុង តែធ្វើការវិភាគយ៉ាង ម៉ត់ ចត់ ទៅលើមូលហេតុអ្វីបានជា យន្តហោះមួយគ្រឿងនេះធ្លាក់ ក្រោយពីបានរកឃើញ ប្រអប់ខ្មៅយន្តទាំងពីរ ជាបន្តបន្ទាប់ កាលពីថ្ងៃច័ន្ទ និងថ្ងៃអង្គារ ដើមសប្តាហ៍នេះ ។ លោក Ng បញ្ជាក់អោយដឹងនៅលើទំព័រ ហ្វេសប៊ុក អោយដឹងថា ក្រុម ការងារជួយសង្គ្រោះ The MV Swift Rescue បានរកឃើញទីតាំងតួយន្តហោះ ធ្លាក់នៅ ក្នុងសមុទ្រ Java ហើយ ដូច្នេះ សឹង្ហបុរី សូមធ្វើការបញ្ជ្រាបព័ត៌មានមួយនេះ ទៅភ្នាក់ងារជួយសង្គ្រោះ និង ស្រាវជ្រាវថ្នាក់ ជាតិប្រទេសឥណ្ឌូនេស៊ី ក្នុងការចាប់ផ្តើម នៃវិធានការ ស្រង់តួយន្តហោះ ត្រលប់មកវិញ ។

លោកបញ្ជាក់បន្ថែមអោយដឹងថា បណ្តារូបភាព ដែលត្រូវបានថតជាប់ ដោយយានមុជទឹកបញ្ជានោះសរ បញ្ជាក់អោយឃើញថា ពិតជារបស់ក្រុមហ៊ុនអាកាសចរណ៍ AirAsia ដែលបានធ្លាក់នោះ ក្នុងនោះ ពាក្យ ស្លោក "Now everyone can fly" របស់ក្រុមហ៊ុនមួយនេះ គឹ បានឃើញ យ៉ាង ជាក់ច្បាស់នៅនឹងតួយន្ត ហោះផ្ទាល់តែម្តង ។

វាធ្ងន់ពេកហើយ៖ លោក Bambang Soelistyo ប្រធានភ្នាក់ងារជួយសង្គ្រោះនិងរុករកស្រាវជ្រាវថ្នាក់ជាតិ ប្រទេស ឥណ្ឌូនេស៊ី អោយដឹងថា ចំពោះអ្វីដែលយើងសង្ស័យថា ជា តួយន្ត ហោះធ្លាក់នោះ យើងរង់ចាំ ការចុះទៅអង្កេតដោយផ្ទាល់ និងអំណះអំណាងជាក់លាក់មួយ ។ យើងមិនទាន់ជាក់ច្បាស់នៅឡើយទេ ថាតើ វត្តមាននៅបណ្តាសាកសពអ្នកដំណើរដ៏ច្រើន ជាប់នៅទីនោះ ក៏ ប៉ុន្តែក្រុមការងារ សង្ឃឹមថា នឹង យ៉ាងដូច្នេះទៅចុះ ដើម្បីកុំអោយអូសបន្លាយពេលវេលាយូរ ។

បើសិនណា វាមិនធ្ងន់ពេកនោះទេ ពួកយើងនឹងស្រង់ ត្រលប់មកវិញនូវតួយន្តហោះទាំងស្រុងតែម្តង រួច ធ្វើការជម្លៀសសាកសពចេញ ក៏ប៉ុន្តែ បើសិនណា វា ធ្ងន់ហួសប្រមាណ ក្រុម កា រងារយើងខ្ញុំ អាចនឹង ហែលចូលទៅក្នុងតួយន្តហោះ រួចធ្វើការជម្លៀសសាកសព ម្តងមួយៗ មុននឹងធ្វើការស្រង់ត្រលប់មកវិញ នូវតួយន្តហោះទាំងស្រុង ៕

- អាន ៖ ថ្មីទៀតហើយ ៖ រកឃើញ ប្រអប់ខ្មៅ ទី ២ ពីយន្តហោះធ្លាក់ សម្លាប់មនុស្ស គ្មានសល់ទាំង ១៦២ នាក់

- អាន ៖ ទស្សនា ប្រជុំរូបភាពប្រអប់ខ្មៅ យន្តហោះធ្លាក់ សម្លាប់មនុស្ស ១៦២ នាក់ មានសភាពល្អនៅឡើយ

- អាន ៖ ទស្សនាប្រជុំរូបភាព និង ទិដ្ឋភាពរួម ពេលស្រង់កន្ទុយយន្តហោះធ្លាក់ ពីបាតសមុទ្រ ជម្រៅ ៣៤ ម៉ែត្រ

<object width="499" height="428" data="http://www.youtube.com/v/EP4Wejb_5ps&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/EP4Wejb_5ps&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី