ក្រុមអ្នកនិយមហុងស៊ុយនៅតំបន់ អាស៊ីអាគ្នេហ៍ យល់ថា នៅពីក្រោយការរីកចម្រើនរបស់
សឹង្ហបុរី រួមជាមួយភាពជោគជ័យរបស់អតិតនាយករដ្ឋមន្ត្រី លីក្វានយូ ក្រៅពីសមត្ថភាព
ដ៏អស្ចារ្យនៃអតិតនិសិត្សមហាវិទ្យាល័យ Cambridge នៅមានការចូលរួមមិនតិចដែរពី
ហុងស៊ុយ។
លីក្វានយូបានបញ្ចប់ការសិក្សាផ្នែកច្បាប់នៅមហាវិទ្យាល័យ Cambridge នាឆ្នាំ១៩៤៩
លោក លី មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយគ្រូម្នាក់ក្នុងចំណោមគ្រូហុងស៊ុយដែលមាន
សមត្ថភាពបំផុតក្នុងពិភពលោក ដែលជាបព្វជិតសាមញ្ញម្នាក់ប៉ុន្ដែមានភាពស្ទាត់ជំនាញ។
មានពាក្យចចាមអារាមថា ក្នុងអំឡុងឆ្នាំ១៩៨០ នៅពេលសឹង្ហបុរីកសាងប្រព័ន្ធនាវាមុជទឹក
កិច្ចការនេះបានធ្វើឱ្យប្រទេសនេះធ្លាក់ទៅក្នុងវិបតិ្ដសេដ្ឋកិច្ច។លោក លីក្វានយូ បានទៅរក
គ្រូហុងស៊ុយមួយនោះហើយក៏ទទួលបានការណែនាំថា ដើម្បីធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើនមក
វិញ ប្រជាជនទាំងអស់គួរតែដាក់យ័ន្ដ៨ទិសនៅមាត់ទ្វារ។ការិយាល័យនាយករដ្ឋមន្ត្រីយល់ថា
ក្នុងប្រទេសដែលមានការរីកចម្រើនខ្នាតអន្ដរជាតិដូចសឹង្ហបុរី ការអំពាវនាវប្រជាជនឱ្យ
ធ្វើតាមប្រការនេះគឺពិតជាមានការលំបាកណាស់។
កាក់១ដុល្លារសឹង្ហបុរីនិងក្រដាស់ប្រាក់៥០ដុល្លារដែលមានរូបនាគនៅខាងឆ្វេង
លីក្វានយូ បានដោះស្រាយតាមរបៀបរបស់ខ្លួន គាត់បានបញ្ជាឱ្យផលិតកាក់១ដុល្លារជា
រូបយ័ន្ដ៨ទិស ហើយវាក៏បានចរាចរណ៍រហូតដល់សព្វថ្ងៃ។ប៉ុន្ដែប្រការនេះក៏មិនបានជួយ
អ្វីដល់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងស្រុតចុះ។
លោក លី ក៏បានទៅរកគ្រូនោះម្ដងទៀតហើយបានទទួលការណែនាំថា ត្រូវតែដាក់រូប
យ័ន្ដ៨ទិស ឱ្យបានច្រើននិងនៅច្រើនកន្លែងជាងនេះ។ដូច្នេះរដ្ឋាភិបាលបានផលិតតែមទទួល
ស្គាល់ការបង់ពន្ធផ្លូវ(ដែលត្រូវបានបិទនៅលើកញ្ចក់មុខរបស់យានយន្ដ)មានរូបយ័ន្ដ៨ទិស។
ចាប់ពីពេលនោះមក សេដ្ឋកិច្ចរបស់ប្រទេសសឹង្ហបុរីបានងើបឡើងវិញ។
តែម ពន្ធរថយន្ដនៅសឹង្ហបុរី មានរូបយ័ន្ដ៨ទិស
ក្រោយពីនោះប៉ុន្មានឆ្នាំ គ្រូហុងស៊ុយនោះក៏បានធ្លាក់ខ្លួនឈឺ ហើយក៏មានពាក្យចចាមអារាម
គាត់បានណែនាំឱ្យដាក់រូបចម្លាក់នាគមួយបែរទៅទន្លេសឹង្ហាបុរី ដើម្បីជួយការពារតោសមុទ្រ
Merlion ជារៀងរហូត ដែលវាក៏ជានិមិត្តរូបនៃកោះមួយនេះផងដែរ។
លើកនេះ សឹង្ហាបុរីបានរកឃើញដំណោះស្រាយសម្រាប់ភាពរីកចម្រើនរបស់ខ្លួន។រដ្ឋបាល
លោក លីក្វានយូ បានឱ្យបោះរូបនាគនៅផ្នែកខាងឆ្វេងនៃក្រដាសប្រាក់៥០ដុល្លារសឹង្ហបុរី។
នៅលើក្រដាស់ប្រាក់នេះក៏មានរូបទន្លេសឹង្ហបុរីនិងកំពងផេ ដូច្នេះវាអាចតំណាងឱ្យនាគល្អ
ការពារតោសមុទ្រ ព្រមទាំងតំណាងឱ្យការរីកចម្រើននៃប្រទេសជាតិផងដែរ៕
ដោយ៖ សូរីយ៉ា