កោះកុង ៖ បុរសម្នាក់ដោយទ្រាំ មិនបាននឹងការប្រើអំពើហិង្សា ពីប្រពន្ធរបស់ខ្លួនរាល់ថ្ងៃ រហូតដល់មានស្លាកស្នាម ពេញនៅលើ ផ្ទៃមុខនឹងដងខ្លួន ដោយសារស្នាមកាំបិតប្រពន្ធកាប់ និងក្រោមការជេរប្រមាថរាល់ថ្ងៃ ក៏សម្រេចចិត្ដធ្វើអត្តឃាតខ្លួនឯង ដោយខ្សែចងកសម្លាប់ខ្លួន ដើម្បីបញ្ចប់ជីវិតពីលោកនេះ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៩និង៤៥នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកស្វាយ សង្កាត់ស្ទឹងវែង ក្រុងខេមភូមិន្ទ ខេត្ដកោះកុង។

សមត្ថកិច្ចមូលដ្ឋានបាននិយាយថា ជនរងគ្រោះដែលធ្វើអត្តឃាតខ្លួនឯង មានឈ្មោះ អ៊ឺង ប៊ុនធឿន ហៅ បិប ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ។ ចំណែកប្រពន្ធមានឈ្មោះ លីម តែក្រោយពីទទួលព័ត៌មាន ក៏បិទទូរស័ព្ទមិនមកមើលប្ដី ស្លាប់នោះ ក្រោយពីសមត្ថកិច្ចប្រាប់ ព្រមទាំងនិយាយថា ឯងវាងាប់នៅ ហើយក៏បិទទូរស័ព្ទរហូត។ សមត្ថកិច្ចបាននិយាយ ទៀតថា បុរសម្នាក់នេះ ធ្វើអត្តឃាតខ្លួនឯង ដោយយកខ្សែចងក នៅនឹងដើមកាស្សា ហើយលោតពីលើមកក្រោមតែម្ដង បណា្ដលឱ្យស្លាប់ភ្លាមៗ ធ្វើឱ្យមានការភ្ញាក់ផ្អើលតែម្ដង។

លោកបានបន្ដថា បើតាមប្រភពព័ត៌មាន ពីអ្នកជិតខាង បាននិយាយប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ២,៣ថ្ងៃមុន គ្រួសារនេះ មានឈ្លោះប្រកែកគ្នា ដោយប្រពន្ធកាប់ប្ដីពេញផ្ទៃមុខ រហូតចូលមកសម្រាព្យាបាល នៅមនរ្ទីពេទ្យខេត្ដទៀតផង។

ប្រភពពីមិត្ដភក្ភិ បាននិយាយនៅកន្លែងកើតហេតុថា គ្រួសារនេះមានអំពើហិង្សាសឹងរាល់ថ្ងៃ ឱ្យតែប្ដីមកពីធ្វើការឱ្យគេ ប្រពន្ធតែងតែទារយកលុយអស់ពីខ្លួន ហើយថែមទាំងជេរប្រទេចទៀត និងកាប់ ៣,៤ កាំបិត ពេញមុខ រហូតដល់ពួកគាត់ ដឹកយកទៅដេរ នៅមន្ទីរពេទ្យខេត្ដថែមទៀតផង។

លោកបានបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះទើបតែចេញពីពេទ្យ បាន១ថ្ងៃ ហើយនិយាយថា ខ្ញុំស្រឡាញ់មិត្ដ ល្អៗណាស់ ហើយដល់ម៉ោងកើតហេតុ ទើបគេប្រាប់ថា អាធឿន ហៅ បិប ចងកសម្លាប់ខ្លួន ទើបគាត់ភ្ញាក់ខ្លួនព្រឺតថា ដោយសារអំពើហិង្សាក្នុងគ្រួសារ ទ្រាំមិនបាន ទើបធ្វើយ៉ាងនេះ។ ក្រោយពីធ្វើកោសលវិច្ច័យរួចរាល់ សមត្ថកិច្ចបាន ប្រគល់សពទៅឱ្យសាច់ញាតិ យកទៅធ្វើបុណ្យទៅតាមប្រពៃណី៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល