បន្ទាយមានជ័យ ៖ ស្ត្រីមានផ្ទៃពោះ៧ខែ មានជំងឺជាច្រើនមុខ បានស្លាប់ទាំងម្តាយ និងកូន បង្សល់ ទុកឲ្យប្តី និងកូនប្រុសស្រី៥នាក់ កំព្រា ដោយហេតុការណ៍នេះ បានកើតឡើងកាលវេលាម៉ោង៥ព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្នុងមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

លោក អិន ស អាយុ៤៥ ឆ្នាំ ត្រូវជាប្តី បានឲ្យដឹងថា ប្រពន្ធគាត់ មានឈ្មោះស៊ុំ ឡុង ៣៣ឆ្នាំ និងមាន កូនក្នុងផ្ទៃ៧ខែ ដោយសារតែមានជំងឺ ក្អួតធ្លាក់ឈាម និងជំងឺ ទាកទឹក និងជម្ងឺផ្សេងៗជាច្រើនមុខ បានស្លាប់ បង្សល់ទុកកូនៗ ចំនួន៥នាក់ ដោយមានជីវភាព ខ្វះខាត ដោយមានមុខរបរ ជាកម្មកររុញរទះ នៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ទាំង២នាក់ប្តីប្រពន្ធ និងបានជួលផ្ទះស្នាក់នៅ ភូមិកើតហេតុខាងលើ ។

ប្តីរបស់ស្រ្តីរងគ្រោះ បានឲ្យដឹងថ ប្រពន្ធមានជំងឺ តាំងពីមានផ្ទៃពោះ ចំនួន៥ខែមកម្ល៉េះ ដោយសារ មានជីវភាពខ្វះខាត់យ៉ាងខ្លាំង ទើបមិនមានថវិកា សំរាប់ព្យាបាល លុះជំងឺឈឺធ្ងន់ ទើបបញ្ជូន ទៅព្យាល បាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត បានប៉ុន្មានថ្ងៃ ដោយមានអាការធ្ងន់ធ្ងរពេក ទើបក្រុមគ្រូពេទ្យ បញ្ជូនបន្តទៅកាន់មន្ទីរ ពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន មិនបានប៉ុន្មានម៉ោងផង ដាច់ខ្យល់ស្លាប់បាត់ បង់ជីវិតតែម្តង ។

ដោយមានជីវភាពក្រខ្សត់ យ៉ាងខ្លាំង ភ្លាមនោះលោក ប៊ុន ណាំអៀង និងលោកកែម ចិន្តា ភ្នាក់ងារ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានអំពាវនារក សប្បុរសជនជាច្រើននាក់ បានចូលរួមចែករំលែកទុក្ខ សពស្ត្រីមានផ្ទៃពោះ៧ខែ បានស្លាប់ទាំងពីនាក់ ដោយជម្ងឺយ៉ាងអាណោធអាធម៌ រួមមាន លោកឱ បូរិន្ទ មេបញ្ជាការអហខេត្តបន្ទាយមានជ័យ ក្តា ម្ឈូសចំនួន ១ និងថវិកាចំនួន ២០ម៉ឺនរៀល លោកស៊ឹម សំអាត ថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ១០០គីឡូក្រាម ទឹកត្រី ទឹកស៊ីវអ៊ីវ ៤យួរ ក្រុមហ៊ុន MEKONG168 APHIVATH HOLDING Co.,Ltd ថវិការចំនួន១០០ដុល្លា លោករ៉ន រដ្ឋបាលក្រុងប៉ោយប៉ែត ចំនួន ១០ម៉ឺនរៀល លោក នាង ដារ៉េត និងភរិយា ចំនួន១ពាន់បាត (លុយថៃ) លោក ប៊ុន ណាំ អៀង ចំនួន ៥០០បាត លោក បោន សីហា ចំនួន ៥០០បាត លោក បោន ភក្រ្តា ចំនួន ១០ដុល្លា លោក ទី ភារះ ចំនួន៥ម៉ឺនរៀល លោក ដេវីត ណាន់ ចំនួន៣០០បាត លោក អ៊ុយ សុភារ័ត្ន ចំនួន៤០០បាត លោក ហូរ សុជាតិ ចំនួន៥០០បាត លោក លី ហៀង ចំនួន ១០ដុល្លា លោក អង កុសល ចំនួន ៥ម៉ឺនរៀល លោក ហួរ លីហេងឆាយ ចំនួន ៥០០បាត អាជីវកផ្សាររោងក្លឿ ចំនួន ២០០០បាត និងលោក សា មុំ ចំនួន៥ ម៉ឺនរៀល លោក គា រ័ត្នវិរុន ចំនួន៦ម៉ឺនរៀល និងអាជីករលក់ដូរ បានចូលរួម ម្ហូបអាហារ បានមួយចំនួនផងដែរ ។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជការអ ហខេត្តបន្ទាយមានជ័យ បានថ្លែងថា នេះជាការ បង្ហាញឃើញថា ក្នុងនាមយើងជាពលរដ្ឋខ្មែរដូចគ្នា និងក្នុងនាមលោកជាមន្ត្រី រាជការមួយរូប ត្រូវយកចិត្ត ទុកដាក់ចំពោះពលរដ្ឋ មិនថាការខ្វះខាត ការស្លាប់បាត់បង់បង់ជីវិត លោកតែងតែបានចូលរួម ចែករំលែក ទុក្ខ ជានិច្ចជាកាល លោកបានបន្តថា ការចូលរួមនេះមិនមែនតែរូបលោកទេ មានទាំងក្រុមការងារអ ហខេត្ត មួយចំនួនផងដែរ ។

លោកបានបញ្ជាក់ថា បើមានប្រជាពរដ្ឋរូបណា មានជីវភាពខ្វះខាត នៅក្នុងខេត្តបន្ទាយមានជ័យ លោកនិង ផ្តល់ក្តាម្ឈូស និងថវិការផងដែរ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល