ព័ត៌មានអន្តរជាតិ ៖ យោងតាមការ ដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើបតែ បានចេញ ផ្សាយ កាលពី ពេលកន្លង ទៅនេះ អោយដឹងថា កាលពី វេលាព្រឹក ថ្ងៃច័ន្ទ នេះប្រទេសចិន បានបាញ់បង្ហោះរ៉ុកកែត ក៏ដូចជា ផ្កាយរណប របស់ខ្លួន ចូលទៅកាន់លំហអាកាស ដែលនេះ គឺជាបេសកម្ម ដំបូងគេបង្អស់ របស់ប្រទេសនេះ ក្នុងការបាញ់បង្ហោះ ក៏ដូចជាបញ្ជូន រ៉ុកកែត ទៅកាន់ភពព្រះច័ន្ទ។

ពិតណាស់ បើសិនណា បេសកម្មរបស់ប្រទេសចិនលើកនេះ ពិតជាជោគជ័យមែននោះ ចិនគឺជាប្រ ទេសមហាអំណាច លើលោកទី ៣ ហើយ ដែលបានសម្រេចក្នុងការដោតទង់ជាតិ របស់ខ្លួននៅលើ ភពព្រះច័ន្ទ បន្ទាប់ពី សហរដ្ឋអាមេរិក ក៏ដូចជា រុស្ស៊ី ។ គួរបញ្ជាក់ផងដែរថា ករណីបាញ់បង្ហោះរ៉ុក កែតលើកនេះ ត្រូវបានគេរកអោយ ឃើញថា ធ្វើឡើងនៅ ម៉ោង ប្រមាណជាង ១ និង ៣០ នាទី រំលង អាធ្រាត្រ ឈានចូលថ្ងៃច័ន្ទ (ម៉ោងក្នុងស្រុក ប្រទេសចិន) នេះបើតាមការអះអាង អោយដឹងពី គេហ ទំព័រសារ ព័ត៌មានបរទេស ស៊ិនហួរ ។

ដូចដែលបានដឹងស្រាប់ហើយនោះ បន្ទាប់ ពីបានបញ្ជូន អ្នកអវកាសរបស់ខ្លួន ចូលទៅក្នុងលំហ អាកាសប្រទេសចិន បានបន្ត កិច្ចខិតខំ ក៏ដូចជា ប្រឹងប្រែង អោយខានតែបាន ក្នុងការ បាញ់បង្ហោះ គ្រាប់រ៉ុកកែត ក៏ដូចជា ផ្កាយ រណប ខណៈនេះ ជាបេសកម្មពិសេស របស់ខ្លួន។ មិនដូចទៅនឹង អវកាសយាន របស់សហរដ្ឋអាមេរិក និង រុស្ស៊ី ប៉ុណ្ណោះទេ តែ Chang'e-3 គឺជាអវកាសយាន ដ៏ ពិ សេសក្នុងការ ចេញប្រតិបត្តិការ របស់ខ្លួន ដោយធ្វើការវិភាគ ទៅនឹងលក្ខខ័ណ្ឌទិដ្ឋភាពជាមុនសិន មុននឹង បន្តកំណត់ទីតាំងសុវត្តិភាព។

អ្នកវិទ្យាសាស្រ្ត បានអះអាងអោយដឹងថា មាត់រណ្តៅភ្នំ្ផភ្លើង Sinus Iridum ឬក៏ Bay of Rainbows ពិតណាស់ វាទំនងជា គោលដៅបន្ទាប់ ក្រោយពី បេសកម្ម កាលពីឆ្នាំ ២០១០ របស់ខ្លួន ប្រទេសចិន បានប្រមាញ់ និងផ្តិតយក ទិដ្ឋភាពមាត់រណ្តៅភ្នំភ្លើង ស្របពេលដែល វាគឺជាបេសកម្ម ភពព្រះច័ន្ទ ជាលើកដំបូង របស់ខ្លួន ដើម្បីជាសក្តានុពល ក្នុងការចង្អុយបង្ហាញ ក៏ដូចជា តំរង់ទិស ទីតាំងមាន សុវត្តិភាព ក្នុងការចុះចត យានអវកាស របស់ខ្លួន ក្នុងឆ្នាំ ២០១៣ នេះ៕

<object width="468" height="401" data="http://www.youtube.com/v/CAX3sNQofF0&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/CAX3sNQofF0&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN