CamNews

សិស្សថៃបង្កឲ្យមានការភ្ញាក់ផ្អើល ដោយតែងខ្លួនជាហ៊ីក្លែរ



កាលពីពេលថ្មីៗ កន្លងទៅនេះ នៅឯប្រទេសថៃមានកូនសិស្សថៃមួយក្រុមបានស្លៀក
ពាក់សម្លៀកបំពាក់ស្ថិតក្នុងឯកសណ្ឋាន ជាកងទ័ពណាស៊ី។ កងទ័ពណាស៊ី ស្ថិតនៅ
ក្នុងរបបផ្ដាច់ការរបស់អាល្លឺម៉ង់ ក្រោមការដឹកនាំរបស់លោក អាលដុល អ៊ីក្លែរ ដែលពិភពលោកស្អប់ខ្ពើម។

យោងតាមសារព័រមានបរទេសបានឲ្យដឹងថា កូនសិស្សមកពីសាលា មួយឈ្មោះថា
Sacred Heart Catholic School បានត្រៀមការស្លៀកពាក់នេះអស់រយៈពេលជាច្រើន
សប្តាស៍ ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតកីឡាមួយ ដែលត្រូវបានរៀបចំឡើងជារៀង
រាល់ឆ្មាំ។

ពួកកូនសិស្សទាំងនោះបានិយាយថា ពួកគេស្លៀកសម្លៀកបំពាក់បែបនេះក្នុង កម្មវិធី
ប្រកូតកីឡាដើម្បី ធ្វើឲ្យឪពុកម្តាយរបស់ពួកគេមានការភ្ញាក់ផ្អើល។

នៅពេលដែលកម្មវិធីចាប់ផ្តើម មានសិស្សស្រីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់តែងខ្លួនជា
អាលដុល អ៊ីក្លែរ ដោយមានទាំងដាក់ពុកមាត់ និង មានពាល់ទាំងផ្លាកសញ្ញានៅដៃ តំនាងឲ្យកងទ័ពណាស៊ីទៀតផង។

ការស្លៀកសម្លៀក់បំពាក់បែបនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេស
មន្ត្រីការទូតបរទេសដែលមានប្រចាំការនៅប្រទេសថៃ។ គ្រូម្នាក់បានឲ្យដឹងថា ការធ្វើ
បែបនេះបានបង្កឲ្យមានភាពអាម៉ាស់យ៉ាងខ្លាំង។ គ្រូម្នាក់នេះ បាននិយាយ កូនសិស្ស
ទាំងនោះត្រូវបានផ្ដល់ពេលដើម្បីត្រៀមរៀបចំសម្លៀកបំពាក់ ដោយខ្លួនឯង ដែលសូម្បី
ដែលគ្រូៗ និង គណៈគ្រប់គ្រងសាលាមិនបានដឹងឡើយ៕

កូនសិស្សមួយក្រុមនេះបានត្រៀមរៀបចំខ្លួនដែលមានការតុបតែងខ្លួនជាកងទ័ពណា
ស៊ី
និង អាដុល ហ៊ីក្លែរ ដើម្បីចូលរួមការប្រកូតកីឡា ដែលការរៀបចំនេះ ត្រូវបានគ្រូៗ និយាយថា ពួកកូនសិស្សមិនបានឲ្យពួកគេដឹងឡើយ។

សិស្សថៃម្នាក់នេះ ស្លៀកសម្លៀកបំពាក់ជាអាដុល ហ៊ីក្លែ ដោយមានដាក់ទាំងពុក
មាត់
និង មាន ទាំងពាក់ផ្លាកនៅដៃទៀតផង ដែលនេះបានបង្កឲ្យមានភាពក្តៅ
ក្រហាយ
យ៉ាងខ្លាំងពីសំណាក់ជនបរទេស។


កូនសិស្សមួយក្រុមនេះបានត្រៀមរៀបចំខ្លួនដែលមានការតុបតែងខ្លួនជាកងទ័ពណា
ស៊ី
និង អាដុល ហ៊ីក្លែរ ដើម្បីចូលរួមការប្រកូតកីឡា ដែលការរៀបចំនេះ ត្រូវបានគ្រូៗ និយាយថា ពួកកូនសិស្សមិនបានឲ្យពួកគេដឹងឡើយ។
(dailymail)


ដោយៈសំអាត