ខេត្តបន្ទាយមានជ័យ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ស្ត្រីម្នាក់កំពុងឈរលែមុខផ្ទះ គេជិះកង់មក
ប៊ិះបុក ស្រែកជេ គេមួយម៉ាត់គេដេញកាប់ រត់ជាង២គីឡូម៉ែត្រ តាំងពីភូមិផ្សារកណ្តាល ដល់ភូមិ
គីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ ទើបមានគេជួយសង្គ្រោះ
ជីវិតទាន់ពេល កាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ។

លោក ហម ម៉ុត មេបញ្ជាការ អ.ហ ក្រុងប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០១៣
នេះថា ជន សង្ស័យ មានឈ្មោះ ឡាយ លាភ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ/សង្កាត់ ផ្សារ
កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ រីឯជនរងគ្រោះមានឈ្មោះ គង់ ណាត ភេទស្រី
អាយុ២០ឆ្នាំ រស់នៅក្នុងភូមិខាងលើ ជាមួយជនរងគ្រោះ។

សមត្ថកិច្ចដដែលបានបន្តថា មុនឃាត់ខ្លួននៅវេលាម៉ោងកើតហេតុ ជនសង្ស័យបានជិះកង់ តាមផ្លូវ
រួចបានវេចង្កូត ជិតបុកស្រ្តីឈ្មោះ គង់ ណាត ភ្លាមនោះក៏មានទំនាស់ ពាក្យសម្តីគ្នាទៅវិញទៅមក
ស្ត្រីនោះបានជេបុរស ខាងជន សង្ស័យ រួចជនសង្ស័យខឹង ក៏រត់ទៅយកកាំបិត សាម៉ូរ៉ៃប្រវែង១
ម៉ែត្រ មកដេញកាប់ ស្រ្តីរងគ្រោះចាប់ពីមុខ វត្តផ្សារ កណ្តាល តែស្ត្រីរងគ្រោះដឹងខ្លួន បានរត់ឲ្យគេ
ជួយ រហូតដល់ខាងលិចសាលាក្រុង ទើបជួយកម្លាំង អ.ហ ដែលកំពុងល្បាតក៏ចុះជួយ ទើបឈាន
ដល់ ការឃាត់ខ្លួនជនសង្ស័យ យកមកសួរនាំ និងកសាងសំណុំរឿង បញ្ជូន ទៅតុលាការ ចាត់ការ
តាមច្បាប់ ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល