CamNews

តាអាយុ៨៣ឆ្នាំ ជាប់សង្ស័យប៉ុនប៉ង រំលោភ ក្មេងស្រីមាន​ ជំងឺសសៃប្រសាទ

កណ្តាល ៖ តាអាយុ ៨៣ឆ្នាំម្នាក់ ត្រូវបានម្តាយមីង ក្មេងស្រីរងគ្រោះចាប់ប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីតាជាប់សង្ស័យ រូបនេះ ប៉ុនប៉ងធ្ចើសកម្មភាពរំលោភក្មេងស្រី ដែលមានជំងឺសសៃ កាលពីវេលាម៉ោង៧​និង​៣០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង។

មន្រ្តីនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯក យ៉ែម ភេទប្រុស អាយុ៨៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចាស់ជរា មានទីលំនៅភូមិព្រែកពោធិ ឃុំទឹកវិល ស្រុកស្អាង ។ ចំណែកជនរងគ្រោះមាន អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ឃុំស្រុកស្អាង (មានជម្ងឺសរសៃប្រសាទ) ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ​២០១៥ ​ម្តាយមីង បានឃើញឈ្មោះ ឯក យ៉ែម អត់ពាក់អាវ ស្លៀកខោខ្មៅ ជើងវែង ដេកអោបពីលើ ជនរងគ្រោះ ដែល ដេកផ្ងា ស្រាត (អត់ពាក់អាវ ស្លៀកខោ)នៅលើគ្រែ ក្នុងរោង របស់ក្មួយ ដែលឃ្លាត ចម្ងាយប្រហែល ៤០ម៉ែត្រ ភ្លាមនោះម្ដាយ មីងបានចាប់ជនសង្ស័យ តែត្រូវ បានជនសង្ស័យរើបម្រាស់រត់ផ្លោះរបង ក្រោយផ្ទះគេចខ្លួន ដោយ បន្សល់ទុកនៅអាវ និងស្ករគ្រាប់ ។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ឯក យ៉ែម អះអាងថា ខ្លួនយកស្ករគ្រាប់ ឲ្យជនរងគ្រោះហូប មិនបានរំលោភទេ ពេលនោះត្រូវ បានម្ដាយមីង មកដល់ចាប់យកអាវរបស់ខ្លួន ដោយមានការភ័យខ្លាច បានគេចផ្លោះរបងផ្ទះទៅទិសខាងកើត ពីព្រោះ ខ្លាចគេឃើញខ្មាសគេ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលស្រុកស្អាង កសាងសំណុំរឿង បញ្ជូនមកកាន់មកកាន់ស្នងការដ្ឋាននគរ បាលខេត្តកណ្តាល ដើម្បីចាត់ការបន្ត ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល