CamNews

កម្មករនៅរោងចក្រ ខេមបូខូថប ស្លាប់ និងសន្លប់ជិត១០នាក់

ភ្នំពេញ  ៖ យ៉ាងហោចណាស់ កម្មការិនី ដែលបម្រើការងារនៅរោងចក្រកាត់ដេរ ខេមបូខូថបម្នាក់ បានស្លាប់ ពេលបញ្ជូនទៅ ដល់មន្ទីរពេទ្យលោកសង្ឃ និងជិត១០ នាក់ ផ្សេងទៀត ដួលសន្លប់ ពេលកំពុងធ្វើការ និងក្រោយពីទទួលបានដំណឹងថា មិត្ដភក្ដិ របស់ខ្លួនម្នាក់ បានស្លាប់ ដែលហេតុការណ៍ នេះ បានកើតឡើង កាលពីវេលា ម៉ោង៣និង ១០នាទី ប៉ុន្ដែទើបមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ច នៅវេលាម៉ោង៤ជាងរសៀលថ្ងៃ ទី១៣ ខែមីនា ឆ្នាំ២០១៤ ។

រោងចក្រមួយនេះ ស្ថិតនៅភូមិកន្ទោក ខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែន ជ័យ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនពេលកើតហេតុ កម្មការិនី ម្នាក់ ដែលមានជំងឺខ្សោយបេះដូង ពេលកំពុងធ្វើការ បានដួលសន្លប់ ពេលនោះ ត្រូវបានខាងរោងចក្រដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យលោកសង្ឃ ប៉ុន្ដែជនរងគ្រោះ បានស្លាប់ ។

ក្រោយពីទទួលបានព័ត៌មានថា ជនរង គ្រោះស្លាប់ កម្មការិនីផ្សេងទៀត បានដួល សន្លប់ ជាបន្ដបន្ទាប់ជិត១០នាក់ ហើយត្រូវ បានគេដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បី សង្គ្រោះបន្ទាន់។

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល