ព័ត៌មានអន្តរជាតិ ៖ យោងតាមសេចក្តីរាយការណ៍ព័ត៌មានពីគេហទំព័របរទេសប៉ុន្មានម៉ោង
មុននេះ បានអោយដឹងថា អាជ្ញាធរនិងម៉ាស៊ីនឃោសនាក្នុងស្រុកគូសបញ្ជាក់ថា ឧទ្ទម្ភាគចក្រ
មួយគ្រឿងបានធ្លាក់ កាលពីថ្ងៃទី ៧ មករា ក្នុងតំបន់អាម៉ាហ្សូនអូកាយ៉ាលី ប្រទេសប៉េរូបណ្តា
លឱ្យមនុស្ស ស្លាប់យ៉ាងតិច ៦ នាក់ ។ លោកម៉ាកូឡូហ្សានូប្រមុខនៃមជ្ឈមណ្ឌលប្រតិបត្តិការ
បន្ទាន់តំបន់ អ៊ូយ៉ា កាលីគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ ANDINA ថាពួក អ្នកជួយស
ង្គ្រោះបានរកឃើញសាកសពមនុស្ស៦នាក់និងថាអាចនៅមានអ្នក រងគ្រោះម្នាក់ទៀត។

លើសពីនេះទៅទៀត ប្រភពដដែលបន្ថែមថា រហូតមកទល់ពេលនេះសាកសពមនុស្ស៦នាក់
ត្រូវបានរកឃើញក្នុងនោះ អាចមានជនជាតិកូឡុំប៊ី៤នាក់និងជនជាតិប៉េរូ២នាក់ ។ យើងកំពុង
តែស្វះស្វែងតាមរកជនរងគ្រោះទី ៧ ម្នាក់ទៀត ។ឧទ្ទម្ភាគចក្រនេះជារបស់ក្រុមហ៊ុនមួយមាន
ឈ្មោះថា COLOMBIA ជាអ្នកផ្តល់សេវាកម្មដល់ក្រុមហ៊ុនប្រេងមួយ ។ សាក្សីម្នាក់និយាយថា
ឧទ្ទម្ភាគចក្រនេះបានបាក់ជា២មុនពេលធ្លាក់ដល់ដី ៕

ដោយ ៖ ពិសី
ប្រភព ៖ ubalert