យល់ដឹង៖ ជីវិតរបស់មនុស្សម្នា្កក់ៗ កើតមកមានការលំបាក ស្រួល សប្បាយ កើតទុក្ខ និង
ការតស៊ូគ្រប់ស្ថានភាពទាំងអស់។ ទោះបីជាជីវិតខ្លះ ពោពេញទៅដោយភាពនឿយហត់
លំបាកយ៉ាងណាក្ដី ក៏មនុស្សតែងតែចង់បានអាយុ យឺនយូរដែរ។

តាមការបកស្រាយថ្មីៗនេះ លោកបណ្ឌិត Michael Mosley នៃចក្រភពអង់គ្លេស បានបង្ហាញ
ថា ដើម្បីអោយទទូលបានជីវិតស្រស់ថ្លា និងអាយុវែង មនុស្សត្រូវអនុវត្តន៍ នូវលក្ខ័ណចម្បង
សំខាន់ៗបីយ៉ាង។

១. ធ្វើលំហាត់អោយបានទៀតទាត់
លោកវេជ្ជបណ្ឌិត Mosley បានបញ្ចាក់ថា មនុស្សគ្រប់វ័យទាំងអស់ ត្រូវតែទទួលយកនូវការ
ធ្វើលំហាត់ប្រាណ អោយបានទៀតទាត់។ ពោលគឺថា យ៉ាងហោចណាស់ ក៏ហាត់បា្រណ
អោយបាន ១៥នាទី រាល់ព្រឹក ឬល្ងាចដែរ។ ការហាត់ប្រាណ បានធ្វើអោយយើងមានអារម្ម
ណ៍ ស្រស់ថា្ល និងស្រលះខួរក្បាលទៀតផង។ តាមការពិសោធន៏មួយ បានបង្ហាញថា បើមនុ
ស្ស ណាធ្វើលំហាត់ប្រាណទៀតទាត់ នោះគេនឹងអាចមានអាយុ យ៉ាងហោចណាស់ក៏ ៨០ឆ្នាំ
ដែរ។

២. របបអាហារត្រឹមត្រូវ
ការរស់នៅប្រចាំថ្ងៃរបស់មនុស្ស ភាគច្រើនគឺ ពុំសូវទទួលបាននូវរបបអាហារគ្រប់គ្រាន់ទេ។
លោកបណ្ឌិត Mosey បានបង្ហាញថា ការទទូលទានអាហារគ្រប់គ្រាន់ គឺមានភាពចាំបាច់
ណាស់។ លើសពីនេះទៅទៀត គឺការបរិភោគអាហារណាដែលមានជីជាតិ និងវីតាមីនគ្រប់
គ្រាន់ ដូចជាសាច់ស្រស់ ត្រី បន្លែ ស៊ុត និងផ្លែឈើគ្រប់ប្រភេទ ពិតជាអាចអោយសុខភាព
យើងបានរឹងមំា។

៣.គេង និងជួបវេជ្ជបណ្ឌិត អោយបានទៀតទាត់
ទោះបីជាកិច្ចការមមាញឹកយ៉ាងណាក៏ដោយ យើងត្រូវតែគេងអោយបានគ្របគ្រាន់ ពោលគឺ
យ៉ាងហោចណាស់ អោយបាន ៦-៧ម៉ោងក្នុងមួយថ្ងៃដែរ។ ការដែលទៅជួបលោកគ្រូពេទ្យ
អោយបានរាល់ ៦ខែម្ដង ជាប្រការមួយដ៏ល្អបំផុត។ លោកគ្រូពេទ្យអោយ ដ្ដល់ការចាក់ថ្នាំក៏
ដូចយោបល់ល្អៗ សម្រាប់សុខភាពរាងកាយ និងផ្លូវចិត្ដយើងផងដែរ៕

ដោយ៖ រក្សា
ប្រភព៖ dailymail