ស្ទើរតែមិនគួរអោយជឿ ៖ បើយោងតាមសម្តី មន្រ្តីផ្លូវការ មកពីរដ្ឋ តិចសាស់ សហរដ្ឋអាមេរិក អោយ ដឹងថា បុរសជាឪពុកម្នាក់ និយាយពីថា ចិត្តសឿងហួស ពោលបាញ់សម្លាប់ចោល យុវវ័យ ភេទប្រុស វ័យ ១៧ ឆ្នាំម្នាក់ ក្រោយ ពី បានរកឃើញថា គេបានចូលទៅក្នុងបន្ទប់គេង កូនស្រី វ័យ ១៦ ឆ្នាំរបស់ ខ្លួន ។

យ៉ាងណាមិញ បើយោងតាមសម្តី មន្រ្តីស៊ើបអង្កេត អោយដឹងថា យុវវ័យ ភេទប្រុស ត្រូវជាជនរង គ្រោះវ័យ ១៧ ឆ្នាំខាងលើ អាចមានវត្តមាន នៅក្នុងបន្ទប់ ក្មេងស្រីជំទង់ វ័យ ១៦ ឆ្នាំ ទៅបាន ក្រោយ ពីនាង ត្រូវរូវគ្នាអោយគេដើរលបៗចូលទៅក្នុងបន្ទប់ របស់នាង តែដឹងអីថា រំពេចនោះ បុរសជាឪពុក បានតាមទាន់ និងចោទសួរ តែត្រូវកូនស្រី របស់ខ្លួន បដិសេធ និង និយាយថា មិនបានដឹងអី ភ្លាមៗ នោះ ការឈ្លោះប្រកែកគ្នា រវាងជនរងគ្រោះ ( បុរសវ័យ ១៧ ឆ្នាំ) និង បុរសជាឪពុក ក៏បានកើតមាន ឡើងរហូតដល់ថ្នាក់ ប្រើប្រាស់ អំពើហឹង្សា ដោយបាញ់សម្លាប់ បុរសនោះស្លាប់ នៅនឹងកន្លែង ។

សេចក្តីរាយការណ៍អោយដឹងថា អត្តសញ្ញាណរបស់ពួកគេ ពុំទាន់បញ្ជាក់អោយដឹងនៅឡើយទេ ស្របពេលដែល ពុំទាន់មានការកាត់ទោស នៅឡើយទេ ពោល ករណីលើកនេះ ស្ថិតនៅក្រោមការ តាមដានស៊ើបអង្កេត ពីមន្រ្តីជំនាញនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ cbsnews