CamNews

ឡោមព័ទ្ធផ្ទះ លោកផ្កាយមួយ ឃិន ម៉េងស្រេង រកបទល្មើសព្រៃឈើ

- ឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង ល្បីល្បាញ ខាងរកស៊ីឈើ តាំងពីនៅមេបញ្ជាការ រងខេត្ដមណ្ឌលគិរី

មណ្ឌលគិរី៖ ផ្ទះលោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង ជាមេបញ្ជាការសឹករងខេត្ដ មណ្ឌលគិរី ដែលមានទីតាំងនៅ ក្នុងស្រុកកែវសីមា ត្រូវបានកម្លាំងចម្រុះ រួមមាន មន្ដ្រី មេព្រៃ អាវុធហត្ថ និងនគរបាល ដឹកនាំ ដោយព្រះរាជអាជ្ញា រង ចុះទៅធ្វើការឡោម ព័ទ្ធនិងឆែកឆេរ ដើម្បីស្វែងរក បទល្មើស ព្រៃឈើ ប៉ុន្ដែក្រោយមក គេអះអាងថា នៅក្នុងផ្ទះ  ដែលជាប្រភេទវីឡា រកមិនឃើញ នោះទេ ដោយរកឃើញប្រភេទឈើបេង និងធ្នង់ ប្រមាណ៤០ដុំធំៗ ត្រូវបានគេ ទុកចោលនៅ ក្នុងចំការកៅស៊ូ ចំការស្វាយចាន់ទី ក្រោយផ្ទះរបស់លោកតែប៉ុណ្ណោះ ។

ចំណាត់ការចុះឆែកឆេរផ្ទះលោកឧត្ដម សេនីយ៍ ឃិន ម៉េងស្រេង ខាងលើនេះ បាន ប្រព្រឹត្ដទៅ កាលពីរសៀលថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៤ កន្លងទៅនេះ ដឹកនាំដោយលោក សូ សុវិជ្ជា ព្រះរាជ អាជ្ញារង អមសាលាដំបូង ខេត្ដ  មណ្ឌលគិរី ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា ការចុះ ឡោមព័ទ្ធនិងរុករកបទល្មើសព្រៃឈើខាង លើនេះ គឺធ្វើឡើងបន្ទាប់ពី មានសេចក្ដីរាយ ការណ៍របស់ប្រជាពលរដ្ឋ ដោយចោទថា គ្រួសាររបស់ លោកឧត្ដមសេនីយ៍រកស៊ីដឹក ជញ្ជូនឈើ យកមកស្ដុកទុកនៅក្នុងផ្ទះ និង ចំការក្រោយផ្ទះ ដើម្បីនាំយកទៅលក់នៅ ប្រទេសវៀតណាម ឆ្លងកាត់ដីចំការ របស់ប្រជាពលរដ្ឋធ្វើឱ្យរងនូវការ ខូចខាតផលដំណាំជាញឹកញាប់។

ក្រោយទទួលបានបណ្ដឹងខាងលើនេះ លោក ឡុង ប៊ុង នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើមេគង្គ បានសុំដីការ ព្រះរាជអាជ្ញា ចុះធ្វើការឆែកឆេរតែម្ដង។ ប៉ុន្ដែការឆែកឆេរនេះ ពុំបានរកឃើញមាន បទល្មើសឈើប្រណីតលាក់ទុក នៅក្នុងភូមិគ្រឹះ របស់លោកឧត្ដមសេនីយ៍ឡើយ។ ប៉ុន្ដែសមត្ថកិច្ច បានរកឃើញឈើប្រភេទបេង និងធ្នង់ចំនួន៤០  ដុំធំៗ ស្ថិតនៅក្នុងចំការស្វាយចាន់ទី និងចំការ កៅស៊ូ នៅក្រោយផ្ទះរបស់លោក រួមទាំង រថយន្ដកាមរីច្នៃមួយគ្រឿង  សម្រាប់ដឹកបទល្មើស ផងដែរ។

លោក រឿង សុផាត នាយផ្នែករដ្ឋបាល ព្រៃឈើកែវ សីមា អូរាំង បានប្រាប់អ្នកកាសែតឱ្យដឹងថា សមត្ថកិច្ចបានរក ឃើញរថយន្ដម៉ាកកាមរីច្នៃមួយគ្រឿង មានផ្ទុកឈើពីរដុំធំៗ និងមួយចំនួនទៀត នៅក្នុងចំការស្វាយចាន់ទី និងចំ ការកៅស៊ូរបស់ប្រជាពលរដ្ឋ ដែលឈ្មួញលាក់ទុកបម្រុងនាំចេញ ទៅប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ច  រឹបអូសយកមករក្សាទុក ដោយមិនបានឃើញ មានម្ចាស់ចេញមកបង្ហាញខ្លួននោះឡើយ។ ចំណែកលោក សូ សុ  វិជ្ជា ព្រះរាជអាជ្ញារង ដែលដឹកនាំកម្លាំង បានប្រាប់អ្នកកាសែតឱ្យដឹងថា ចំណាត់ការនេះ គ្រាន់តែធ្វើការត្រួតពិនិត្យ  ប៉ុណ្ណោះ ក្រោយទទួលបានព័ត៌មាន តែការឆែកឆេរក្នុងផ្ទះរកមិនឃើញបទល្មើសនោះទេ ។

ទោះបីសមត្ថកិច្ចរកមិនឃើញបទល្មើស ព្រៃឈើនៅក្នុងផ្ទះ លោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង ក៏ដោយ តែឈើ ធ្នង់ ឈើបេង មុខកាត់ធំៗ ដែលសមត្ថកិច្ចរកឃើញនៅ ក្រោយផ្ទះនោះ ត្រូវបាន គេសង្ស័យថា គឺជា ឈើរបស់ លោក ព្រោះនៅតំបន់នោះមិនសូវ មានឈ្មួញធ្វើការដឹកជញ្ជូនឈើ ឆ្លងកាត់នោះ ដោយភាគច្រើន គេច្រើនតែ ឃើញរថយន្ដ ដឹកឈើ បើកចូលក្នុងភូមិគ្រឹះរបស់ លោកតែប៉ុណ្ណោះ ។

សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ ឃិន ម៉េងស្រេង ធ្លាប់មានប្រវត្ដិរកស៊ីបទល្មើស ព្រៃឈើជាយូរ ឆ្នាំមកហើយ  តាំងពីលោក នៅពាក់ស័ក្ដិ៥ នៅជាមេបញ្ជាការរងមកម្ល៉េះ ហើយកាលណោះ បើគេ ចាំមិនភ្លេចទេ រថយន្ដដឹកឈើ របស់លោក ក៏ធ្លាប់បង្កគ្រោះ ថ្នាក់ដល់សមត្ថកិច្ច ហើយរត់គេចខ្លួន អស់ មួយរយៈផងដែរ ក្រោយសមត្ថកិច្ចកសាង  សំណុំរឿង ដើម្បីចាត់ការតាមច្បាប់រួចមក។ ក្នុងនោះនៅក្នុងស្រុកកែវសីមានេះ កូនស្រី របស់លោក ឈ្មោះស្រី ពេជ្រ ក៏ល្បីល្បាញក្នុង ការរក ស៊ីឈើប្រណីត នាំចេញទៅប្រទេស វៀតណាមដូចគ្នា ។

ពាក់ព័ន្ធទៅនឹងករណីខាងលើ នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៤ម្សិលមិញនេះ ដើម អម្ពិល មិនអាចធ្វើការទាក់ទង ទៅលោក ឧត្ដមសេនីយ៍ឃិន ម៉េងស្រេង ដើម្បីសុំការ បំភ្លឺបានឡើយ ដោយសារគ្មានលេខទូរស័ព្ទទំនាក់ទំនង៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល