ជំងឺរមាស់ ឬ ជំងឺរមាស់នៅទ្វារមាស គឺបង្កឡើងដោយការដុះផ្សិតតូចៗ ជាច្រើន ដែលមិនអាចមើល
ឃើញនឹងភ្នែកបាន។ ជំងឺរមាស់នេះ ភាគច្រើន កើតមាននៅតំបន់ទ្វារមាស អវយវភេទបុរស ខាងក្នុង
ក្រអូមមាត់ ជុំវិញក្រចកដៃមិនស្អាតខាងក្រោមពោះ។ ជាពិសេសជំងឺរមាស់នេះ នឹងធ្វើឱ្យអ្នកមានការ
ឈឺផ្សាចុកចាប់ រលាកនៅកន្លែងដែលកើតមានជំងឺនេះ។

ខាងក្រោមនេះ យើងសូមណែនាំអ្នកនូវវិធីធម្មជាតិងាយៗ មួយចំនួន ដើម្បីព្យាបាលកំចាត់ជំងឺរមាស់
ទ្វារមាសនេះ បានយ៉ាងឆាប់រហ័ស។

ទឹកដោះគោជូរ៖ មានផ្ទុកនូវសារធាតុ និង វិតាមីនជាច្រើន ដែលអាចជួយការពារ និង គ្រប់គ្រងជំងឺ
រមាស់នេះ មិនឱ្យរីករាលដាលទៅតំបន់ផ្សេងៗ ទៀត នៃស្បែករបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមប្រើទឹកដោះគោជូរធម្មតា និង យកសំឡី ផ្តិតជូតថ្មមៗ នៅកន្លែងដែលកើតមានរមាស់
រួចទុករយៈពេល ២០ ទៅ៣០នាទី ឬទុកមួយយប់ បន្ទាប់មកលាងសំអាតទឹកចេញជាការស្រេច។ វិធី
នេះ នឹងជួយព្យាបាល និងបំបាត់នូវភាពឈឺចាប់ របស់អ្នកបានយ៉ាងល្អ។

វិធីទី២៖ សូមយកប្រេងដូង លាបនៅលើកន្លែងដែលកើតមានរមាស់ ឱ្យបាន ៣ដង ក្នុង ១ថ្ងៃ ជាការ
ស្រេច។

មួយវិញទៀតអ្នកក៏អាចយកប្រេងដូង លាយជាមួយនឹងប្រេង cinnamon បន្ទាប់មក លាបនៅលើតំបន់
មានរមាស់នោះ ដើម្បីទប់ស្តាប់ការរីករាលដាល ឬបន្តឆ្លងទៅកន្លែងផ្សេងទៀត។

បន្ថែមលើសពីនេះទៅទៀត ប្រសិនបើជំងឺរមាស់ ឬរោគផ្សិតនេះ កើតមាននៅនឹងមាត់ សូមប្រើប្រេង
ដូងនេះ បៀម ឬខ្ពល នៅក្នុងមាត់រយៈពេល ៥ ទៅ១០នាទី ជាការស្រេច។

វិធីទី៣៖ សូមយកទឹកក្តៅឧណ្ឌៗ មួយកែវ លាយជាមួយនឹងទឹកខ្មេះធ្វើពីផ្លែប៉ម ២ស្លាបព្រាកាហ្វេ រួច
កូរចូលគ្នាឱ្យសព្វ បន្ទាប់មក ផឹកវាឱ្យបាន ២ដង ក្នុង ១ថ្ងៃ៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies