CNN៖ បើតាមសេចក្តីថ្លែងការណ៏មួយចេញពី MTV បានឲដឹងថា ពស់ថ្លាន់ ដែលមានប្រវែង ជិត២ម៉ែត្រ ឈ្មោះថា Rocky បានធ្វើឲផ្អើលឆាកតន្ត្រី ខណៈពេលដែល Nicki Minaj ហាត់សមបទ "Anaconda" នៅឯ MTV Video Music Awards។ ពស់ថ្លាន់នោះត្រូវបានដាក់ឲរុំជុំវិញស្មារបស់ Nicki ហើយវាបានចឹក ត្រូវដៃខាងឆ្វេង របស់នាង។

Chris Velvin នាយក Viacom Media បានប្រាប់ CNN ថា៖ អ្នកចំរៀងសិចស៊ីម្នាក់នេះ ត្រូវបានព្យាបាល ត្រង់មុខរបួសភ្លាមៗ ដោយទាហ៊ានពេទ្យម្នាក់ នៅក្នុងវេទិកានៅឯ Los Angeles ហើយក្រោយមកត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល។ របួសរបស់នាងមិនមានការគំរមកំហែងដល់ជីវិតទេ។

ប៉ុន្តែបើតាមសេចក្តីថ្លែងការណ៏មួយរបស់ គេហទំព័រ MTV បានសរសេរថាNicki  បានហាត់សមនៅលើឆាក នោះមែន ប៉ុន្តែមិនបានពាក់ព័ន្ធនៅក្នុងហេតុការណ៏នោះទេ។

Chris Velvin បាននិយាយទៀតថា៖ ពស់ថ្លាន់នោះមិនមានពិសទេ ហើយវាក៏មិនដែល ចឹកនរណាម្នាក់ដែរ។ សត្វពស់នេះវាមានអាជីពក្នុងវិស័យសិល្បៈអស់រយៈពេល ១៥ ឆ្នាំហើយ។ ការហាត់សមដំណើរការជាធម្មតា ប៉ុន្តែមិនដឹងជាមានអ្វីធ្វើឲពស់នោះ ខឹងទេ ហើយ Nicki ក៏ធ្លាប់បានសមជាមួយពស់នោះដែរ។ សំរាប់ការ ផ្សាយផ្ទាល់ កាលពី ថ្ងៃអាទិត្យ នៅតែសំដែងជាមួយពស់ដដែល ប៉ុន្តែមិនមែនពស់ឈ្មោះ Rocky នោះទេ។

ប្រែសំរួលដោយ៖ មុន្នី
ប្រភព៖ CNN