អាពាហ៍ពិពាហ៍ដូចក្នុងរឿងនិទាន របស់កូនក្រមុំម្នាក់ ដែលកំពុងតែមានជម្ងឺមហារីក ទើបតែប្រារព្ធធ្វើ ឡើង នៅ Zhengzhou, Henan ប្រទេសចិន បានឆក់យកបេះដូង អ្នកនិយមប្រើប្រាស់អ៊ីនធឺណេត នៅក្នុងប្រទេសនេះ ជាច្រើននាក់ ឲ្យរំជើបរំជួល។

បើយោងតាមប្រភពបានឲ្យដឹងថា កូនក្រមុំម្នាក់នេះ មានឈ្មោះថា Feng ត្រូវបានក្រុមគ្រូពេទ្យធ្វើការ សន្និដ្ឋានថាបានមានជម្ងឺមហារីក។ នៅក្នុងពេលវេលា ដែលហាក់ដូចជាស្ថិតក្នុងពិភព ដ៏ខ្មៅងងឹតបំផុត ក្នុងជីវិតរស់នៅ ខណៈដែល Feng ត្រូវទទួលរងនូវការនឿយហត់យ៉ាងខ្លាំង ក្នុងការប្រយុទ្ធប្រឆាំង ជាមួយនឹងជម្ងឺដ៏កាចសាហាវ មួយនេះ នារីវ័យក្មេងម្នាក់នេះ ក៏បានជួបនូវសេចក្តីស្នេហាមួយ និងពន្លឺ ជីវិត របស់ខ្លួន។

កូនកំលោះកូនក្រមុំមួយគូនេះ បានស្គាល់គ្នា តាមរយះអ៊ីនធឺណេត ពេលដែលអ្នកទាំងពីរ បានប្រើ ប្រាស់កម្មវិធីឆាត (Chat Room) ដើម្បីរាប់អានមិត្ត និងនិយាយគ្នាលេង។ បន្ទាប់ពីការស្វែងយល់ចិត្ត ថ្លើមគ្នា មួយរយះពេលមក អ្នកទាំងពីរ ក៏បានផ្តល់សេចក្តីស្រលាញ់ ឲ្យគ្នាទៅវិញទៅមក។ ទន្ទឹមនឹង ពេលដែល Feng បាននិយាយថា ខ្លួននាង កំពុងតែមានជម្ងឺមហារីកក្នុងខ្លួន កម្លោះ Yang នៅតែមិន បោះបង់រូបនាងចោលឡើយ។ រូបគេបានសម្រេចចិត្ត រៀបការ និងសន្យាថា នឹងធ្វើឲ្យ Feng មានសុភ មង្គលបំផុត ក្នុងរយះពេល ដែលនៅសល់មិនយូរប៉ុន្មាន របស់នាង។

ដំណើររឿងរបស់ Feng បន្ទាប់ពីបានចែករំលែក នៅលើអ៊ីនធឺណេត ទទួលបាននូវការចាប់អារម្មណ៍ យ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត។ បណ្តារូបភាព ក្នុងពិធីរៀបមង្គលការរបស់គូស្នេហ៍ មួយគូនេះ បាននិងកំពុង រីកសាយភាយពាសពេញបណ្តា Forum និងបណ្តាញទំនាក់ទំនងសង្គម។

អ្នកណាៗក៏សម្តែងចេញនូវការកោតសរសើរ ក៏ដូចជាការរំជួលចិត្ត ជាមួយនឹងអាពាហ៍ពិពាហ៍ ក្នុងក្តី សុបិន របស់គូស្នេហ៍វ័យក្មេង មួយគូនេះ។ មនុស្សជាច្រើន សុទ្ធតែសង្ឃឹមដ៏មុតមាំ ជាមួយនឹងស្នេហា ដ៏អស្ចារ្យ និងមានជម្រៅទឹកចិត្តដ៏ធំធេង មិនអាចវាស់បាន ដែលលោក Yang មានទៅលើ Feng ។ នារី ដ៏វ័យក្មេងម្នាក់នេះ នឹងទទួលបានកម្លាំងចិត្ត បន្ថែមទៀត ដើម្បីធ្វើការប្រយុទ្ធប្រឆាំង ជាមួយនឹងជម្ងឺ មហារីក ដ៏កាចសាហាវ របស់នាង។

<object width="500" height="400" data="http://www.youtube.com/v/lHDcJAohc7w&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/lHDcJAohc7w&rel=1" /></object>

សេចក្តីស្នេហាពិត ពិតជាធ្វើឲ្យមនុស្សគ្រប់រូប រំជួលចិត្តមែន។ សូមជូនពរ Feng ទទួលបាននូវ សុភ មង្គលដ៏ត្រចះត្រចង់ ក្នុងជីវិតចុងក្រោយ ដែលនៅសេសសល់របស់នាងផងចុះ ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14