ភ្នំពេញ៖ ក្រោយពីឆ្លងកាត់ ការប្រកួតប្រជែង តារាម៉ូដែល Hiruscar អស់រយៈពេលជិត៦ខែ នៅ
ទីបំផុតកម្មវិធី Cambodaia Fashion Week 2012 ដើម្បីស្វែងរក Face of Hiruscar 2013 ត្រូវបាន
បញ្ចប់ជាស្ថាពរ និងស្វែងរកឃើញ តារាម៉ូដែលឈ្នះ ក្នុងការប្រកួតប្រជែង និងអតិថិជនដែលឈ្នះ
ក្នុងការបោះឆ្នោតគាំទ្រ។

កាលពីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ ក្រុមហ៊ុន DKSH កម្ពុជា បានរៀបចំកម្មវិធីប្រគល់ រង្វាន់ដល់
តារាម៉ូដែលឈ្នះ ក្នុងការប្រកួតប្រជែង និងអតិថិជនឈ្នះ ក្នុងការ បោះឆ្នោតគាំទ្រ នៅទីស្នាក់ការ
កណ្ដាល នៃក្រុមហ៊ុន DKSH បន្ទាប់ពីកម្មវិធីវគ្គ ប្រកួតប្រជែងផ្ដាច់ព្រ័ត្រ Hiruscar Face of
Cambodaia Fashion Week 2012 កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅថ្មីៗនេះត្រូវ បាន
បញ្ចប់ជាស្ថាពរ។

អ្នកស្រី ឃឹម សារ៉ន ប្រធានផ្នែក OPM នៃក្រុមហ៊ុន DKSH បានថ្លែងនៅក្នុងពិធីប្រគល់រង្វាន់នោះថា
កម្មវិធីនេះ ជាគម្រោងមួយសហការ និងផ្ដើមគំនិតដោយ ក្រុមហ៊ុន ផលិតផលបំបាត់ស្លាកស្នាម
Hiruscar និង Cambodia Fashion Week ដោយមានគោលបំណងសំខាន់រួមគ្នាតែមួយ គឺភាពល្អបំផុត
របស់មនុស្ស ពឹងផ្អែកមិនត្រឹមតែ សម្រស់នោះទេ ប៉ុន្តែក៏អាស្រ័យលើភាពឆើតឆាយខាងក្នុង និងអត្ត
ចរិករស់នៅប្រចាំថ្ងៃផងដែរ ។ ដូចនេះហើយ ក្រុមហ៊ុន DKSH Cambodia និង Cambodia Fashion
Week បានសហការគ្នាបង្កើតនូវកម្មវិធីតែមួយគត់ មិនធ្លាប់មានជាមួយនឹងការស្វែងរកនូវតារាម៉ូដែល
(Models) ដ៏គួរឲ្យស្ញប់ស្ញែង ដោយចាប់ផ្ដើមពីដំបូងជាមួយ ភាពគ្មានការជឿជាក់ ដោយសម្រស់ខាង
ក្រៅ រហូតក្លាយជាតារាម៉ូដែល ដ៏ប៉ិនប្រសព្វ និងមានសម្រស់ស្រស់ផូរផង់ថែមទៀត។

អ្នកស្រី ឃឹម សារ៉ន បានមានប្រសាសន៍បន្តថា សម្រាប់រយៈពេលប៉ុន្មានខែនេះ បេក្ខជន និងបេក្ខនារី
ជម្រុះសម្រាប់វគ្គផ្ដាច់ព្រ័ត្រ មានចំនួន២០នាក់ បានកែប្រែ ទាំងស្រុង ទាំងសម្រស់ ទាំងផ្នែកអាកប្ប
កិរិយា ការតុបតែងខ្លួន និងសមត្ថភាពជាតារាម៉ូដែល ដោយរួមទាំងការហាត់ដើរម៉ូដ ការថតរូប និង
ការហ្វឹកហាត់ ជាច្រើនទៀត។

ជាលទ្ធផល ក្រោយពីជម្រុះ នៅក្នុងពេលវគ្គផ្ដាច់ព្រ័ត្រនេះ កម្មវិធីទទួលបានតារាម៉ូដែល មានទាំងរូប
សម្រស់ ទាំងអាកប្បកិរិយា គឺបានទៅលើកញ្ញា អ៊ឹង គឹមវី ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតប្រ
ជែង ការបង្ហាញម៉ូដ និងក្លាយជាតារាម៉ូដែលរបស់ផលិតផល Hiruscar ប្រចាំឆ្នាំ២០១៣ ។

សូមបញ្ជាក់ថា កម្មវិធីប្រគល់រង្វាន់នេះ មានការអញ្ជើញចូលរួមពីសំណាក់អ្នកស្រី អេនី ស៊ូហ្សាណា
(Ernie Suzanna) ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន DKSH Cambodia កញ្ញា អ៊ឹង គឹមវី ជាតារាម៉ូដែល
ឈ្នះក្នុងកម្មវិធី និងអ្នកស្រី ឡាង សុខា ដែលជាអតិថិជនឈ្នះក្នុងការបោះឆ្នោតក្នុងចំណោមជាង
៨០០ ឆ្នោត។

ចាប់តាំងពីការជម្រុះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងក្រោយពីការបោះឆ្នោត ពីអតិថិជន អស់រយៈ
ពេល២ខែកន្លងមក កញ្ញា អ៊ឹង គឹមវី ជាអ្នកឈ្នះ នឹងទទួល បានទឹកប្រាក់ ១០០០ដុល្លារ និងបានចុះកិច្ច
សន្យានៅក្នុងពិធីប្រគល់រង្វាន់នេះ ជាអ្នកតំណាងផលិតផល (Brand ambassador of Hiruscar) ពេញ
មួយឆ្នាំ ពោលគឺ ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣ សម្រាប់ផលិតផលបំបាត់ស្លាក
ស្នាម Hiruscar ដែលជាផលិតផលមានគុណភាពខ្ពស់របស់ប្រទេសស្វីស ៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល