CamNews

មេ ម៉ាហ្វៀ (Mafia) ធ្លាប់ជាឧក្រិដ្ឋជនឆ្នើម ជាលទ្ធផល ត្រូវបានចាប់ឃាត់ខ្លួន ហើយ ក្រោយរត់គេច ១៩ ឆ្នាំ

ព័ត៌មានអន្តរជាតិ    ៖  យោងតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ ដែលទើបតែបានចេញផ្សាយកាលពីប៉ុន្មាននាទីមុននេះអោយដឹងថា មេ ម៉ាហ្វៀ (Mafia)
ដែលជាឧក្រិដ្ឋជនឆ្នើម ក្នុងការរត់គេចខ្លួនរយៈពេល ១៩  ឆ្នាំមកនេះ  ជាលទ្ធផលត្រូវបានចាប់
ឃាត់ខ្លួនហើយ នៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស   បន្ទាប់ពីមានការចេញយុទ្ធនាការកណ្តាប់
ដៃដែក តាមប្រមាញ់ឧក្រិដ្ឋជនឆ្នើមរូបនេះ។

គួរបញ្ជាក់ផងដែរថា ឧក្រិដ្ឋជនឆ្នើមដែលជាមេម៉ាហ្វៀ(Mafia)រូបនេះមានឈ្មោះថា Domenico
Rancadore ។  បន្ទាប់ពីបានរកគេចពីការតាមចាប់របស់ក្រុមមន្រ្តីប៉ូលីស  ក៏ដូចជា​​​  សំណាង
ច្បាប់ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះ មកទល់នឹងខណៈនេះ គាត់ត្រូវបានចាប់ឃាត់ខ្លួន
ហើយក្នុងវ័យ ៦៤ ឆ្នាំ។

យ៉ាងណាមិញ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA អោយដឹងថាឧក្រិ
ដ្ឋជនឆ្នើមរូបនេះ  ត្រូវបានចាប់ឃាត់ខ្លួននៅឯផ្ទះរបស់គេ  ខណៈពេលដែលមានការរួមរស់ជា
មួយនឹងភរិយាជនជាតិអង់គ្លេសរបស់ខ្លួន  ហើយការចាប់ឃាត់ខ្លួននេះ អាចធ្វើទៅបានបន្ទាប់
ពីមានការជួយអន្តរាគមន៍ ក៏ដូចជាស្នើពីប្រទេសអ៊ីតាលី។

គួររំឭកផងដែរថា  ឧក្រិដ្ឋជនរូបនេះ  ដែលធ្លាប់បានជួបពន្ធនាគារនៅអ៊ីតាលីរយៈពេល ៧ ឆ្នាំ
កាលពីពេលកន្លងទៅនោះ   ក្រោយពីបានរកឃើញថា  ធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋទាក់ទិនពួកម៉ា
ហ្វៀ ។  Domenico ត្រូវបានរាយការណ៍អោយដឹងថា គាត់បើកសេវាកម្មទីភ្នាក់ងារធ្វើដំណើរ
នៅទីក្រុងឡុងដ៏៕ ... (បើសិនណា មានព័ត៌មាន Update ទំព័រយើងខ្ញុំ នឹងមានការចុះផ្សាយ
បន្ថែម)

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ