(ចិន)៖ សិស្សប្រុសស្រីមួយគូ រៀននៅវិទ្យាល័យមួយ ក្នុងប្រទេសចិន បាននាំគ្នាឡើងទៅសាងស្នេហ៍ លើដំបូលថ្នាក់រៀន បណ្តាលឲ្យមានប្រតិកម្មជាខ្លាំង ពីសំណាក់មហាជន ក៏ដូចជាគ្រូ និងអាណាព្យាបាលសិស្ស ព្រោះតែពួកគេមិនពេញចិត្ត នឹងសកម្មភាពមិនសមរម្យនេះ។

រូបភាពដែលកូនសិស្សប្រុសស្រីពីរនាក់ ឡើងទៅលើដំបូលថ្នាក់រៀននេះ ត្រូវបានអ្នកជិតខាងដែលរស់នៅ ក្បែរសាលាថតបាន ហើយយកទៅបង្ហោះចែកចាយ លើបណ្តាញអ៊ីនធឺណេត ដោយអ្នកដែលបានទស្សនា រូបភាពនាំគ្នារិះគន់យ៉ាងចាស់ដៃ នូវសកម្មភាពក្មេងប្រុសស្រី ដែលស្ថិតក្នុងឯកសណ្ឋានសិស្ស ហ៊ាននាំគ្នាប្រព្រឹត្តទង្វើ អនាចារបែបនេះ។

ហេតុការណ៍នេះកើតឡើង ក្នុងខេត្ត Wenzhou អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍នោះ គឺមានមនុស្សម្នាក់ហ៊ាននិយាយថាគេនឹងផ្តល់លុយខ្លះ ឲ្យគូស្នេហ៍សិស្សសាលានេះ ដើម្បីពួកគេអាចចូលទៅសាងស្នេហ៍ នៅក្នុងបន្ទប់សណ្ឋាគារណាមួយ កុំឲ្យខ្វះកន្លែង មកធ្វើលើដំបូលសាលាបែបនេះទៀត រីឯខាងសាលារៀនវិញ មិនដឹងថា ស្គាល់ពីភិនភាគកូនសិស្សរបស់ខ្លួន ឬយ៉ាងណាទេហើយគេក៏មិនដឹងថា នាយកសាលានឹងចាត់វិធានការណ៍ បែបណាទៅលើសិស្សទាំងពីរនេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី