ភ្នំពេញ ៖ យុវជនម្នាក់ ដែលត្រូវបានគេ អះអាងថា ជាកូនប្រុស របស់លោក ហ្សាការីយ៉ា អាដាម
តំណាងរាស្ដ្រ របស់គណបក្សនយោបាយ បានបង្កគ្រោះថ្នាក់ចរាចរ ដោយខ្លួនឯង បណ្ដាលរង
របួសធ្ងន់ ក្រោយពីយុវជនរូបនេះ បើករថយន្ដឪពុករបស់ខ្លួន ពាក់ស្លាកលេខ រដ្ឋសភា៤.២-០២៨
រេចង្កូតទៅបុកដើម ពោធិ៍ក្បែរវត្ដភ្នំ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ
កាលពី វេលាម៉ោងប្រមាណ១១និង២០នាទី ព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៣នេះ បង្កឱ្យ មាន
ការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ប្រជា ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះ ។

យ៉ាងណាក៏ដោយ អ្នកបើករថយន្ដត្រូវ បានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ជួយយកចេញ
ហើយធ្វើចលនាបេះដូងនិងចាប់សរសៃ រួចហើយទាក់ទងទៅសមត្ថកិច្ចនិងរថយន្ដពេទ្យយកទៅ
សង្គ្រោះ ក្រោយពីគេ បានឃើញថា ស្ថានភាពរបស់យុវជនរូបនេះ រងរបួសធ្ងន់ ដោយសារតែ
កម្លាំងបុកផ្ទប់នឹងដើមពោធិ៍ខ្លាំងហើយថែមទាំងធ្វើឱ្យរថយន្ដរងការខូចខាតផ្នែកខាងមុខនិងបែក
កង់ គាបជាប់នឹងដើមពោធិ៍នោះទៀតផង ។

យោងតាមសេចក្ដីរាយការណ៍ពីសាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថានៅវេលាម៉ោងប្រមាណ
១១និង២០នាទី ព្រឹកថ្ងៃដដែលនេះ គេបានឃើញរថយន្ដមួយគ្រឿងម៉ាកលុច្ស ស៊ីស៤៧០ ពណ៌
ខ្មៅ ពាក់ស្លាកលេខរដ្ឋសភា៤ .២-០២៨ បើកបរដោយយុវជនម្នាក់ តាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ
ភាព ស្រាប់តែដល់ ចំណុចកើតហេតុនោះ ក៏រេចង្កូតទៅបុកនិង ដើមពោធិ៍ បណ្ដាលឱ្យគាប់ជាប់
នឹងដើម ពោធិ៍ ហើយធ្វើឱ្យអ្នកបើករថយន្ដរងរបួស ធ្ងន់សន្លប់ស្ដូកស្ដឹងតែម្ដងទៅ ។

សាក្សីបានបន្ដថា នៅពេលនោះដោយឃើញអ្នកបើករថយន្ដគាបជាប់នៅក្នុងរថយន្ដរងរបួសធ្ងន់
បែបនេះប្រជាពលរដ្ឋបាននាំគ្នា ជួយយកចេញពីក្នុងរថយន្ដ មកធ្វើចលនាបេះដូង ដើម្បីឱ្យដឹង
ខ្លួនវិញហើយអ្នកខ្លះ ទៀត បានទាក់ទងទៅសមត្ថកិច្ចនិងហៅពេទ្យមក ជួយដឹកជនរងគ្រោះរូប
នេះទៅសង្គ្រោះ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបាន ឱ្យដឹងថាក្រោយពីទទួលព័ត៌មានស្ដីពីគ្រោះ ថ្នាក់ចរាចរ
បើករថយន្ដបុកដើមពោធិ៍រួចមក កម្លាំងសមត្ថកិច្ច បានទៅជួយអន្ដរាគមន៍ ភ្លាមៗ ។

ក្រោយពីការសួរនាំរួចមកសមត្ថកិច្ចបានបញ្ជាក់ថាអ្នកបើករថយន្ដឈ្មោះហ្វាដឺឡា អាដាម អាយុ
២២ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយត្រូវជាកូនប្រុសបង្កើត
របស់លោកហ្សាការី យ៉ា អាដាម មានតួនាទីជាតំណាងរាស្រ ហើយរថយន្ដនេះ ជារថយន្ដឪពុក
របស់ខ្លួន ដែលត្រូវកូនប្រុសរូបនេះយកមកបើក ប៉ុន្ដែ មិនដឹងថា ធ្វើដំណើរទៅណានោះឡើយ។

យ៉ាងណាក៏ដោយពុំទាន់ដឹងមូលហេតុពិត ប្រាកដ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរខាង លើនេះ
កើតឡើងនៅឡើយទេថាបណ្ដាល មកពីអ្វីនោះ ហើយក្រោយកើតហេតុសមត្ថកិច្ចបានជួយស្ទូច
យករថយន្ដចេញ រីឯជនរងគ្រោះ ដែលជាអ្នកបើករថយន្ដត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។

នេះចាត់ទុកថា ជាសំណាងមួយ ដែល អ្នកបើករថយន្ដវ័យក្មេងរូបនេះ បានបើករេ ចង្កូតទៅបុក
ដើមពោធិ៍ ដោយមិនបង្កគ្រោះ ថ្នាក់ចរាចររេចង្កូតទៅបុកអ្នកធ្វើដំណើរតាម ផ្លូវ ដូចករណីគ្រោះ
ថ្នាក់ចរាចរជាច្រើនលើក នាពេលកន្លងទៅនោះ ច្បាស់ជាមានរឿង កាន់តែធ្ងន់ធ្ងរជាក់ជាមិន
ខានឡើយ៕

ផ្តល់សិទិ្ធដោយ៖ ដើមអម្ពិល