ព័ត៌មានអន្តរជាតិ ៖ យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Air France ប្រភេទ Boeing 777 ដែលបានផ្ទុក អ្នកដំណើរសរុប ២៩០ នាក់នោះ បានចុះចតជាបន្ទាន់ កាលពីថ្ងៃអាទិត្យ ម្សិលមិញ នេះ នៅក្នុងទីក្រុង Yekaterinburg ប្រទេសរុស្ស៊ី ។

សេចក្តីរាយការណ៍ ពីសារព័ត៌មានរដ្ឋចិន ស៊ិនហួរ ចុះផ្សាយ យប់ថ្ងៃអាទិត្យ ទី ១៥ ម្សិលមិញនេះអោយ ដឹងថា ការចុះចតពីយន្តហោះធន់ធំខាងលើទទួលបានជោគជ័យ ខណៈ ក្រុម អ្នកដំណើរលើយន្តហោះ ទាំងអស់ មានសុខសុវត្ថិភាព ។ បន្ទាប់ពីចុះចតបានសម្រេច ក្រុមការងារបានផ្តល់ជាសេវាកម្មស្នាក់នៅ និងម្ហូបអាហារ ដល់បណ្តាអ្នកដំណើរ ជិត ៣០០ នាក់ ទាំងអស់នេះ ។

ទន្ទឹមនឹងនេះ អ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍ Air France កំពុងតែធ្វើដំណើរ ទៅកាន់ទីក្រុង Yeka- terinburg ដើម្បីពិនិត្យស្ថានការណ៍ ជាក់ស្តែង ។ អ្នកនាំពាក្យអោយក្រុមហ៊ុន អាកាសចរណ៍ បារាំងខាង លើអោយដឹងថា " ពិតណាស់ ពួកយើងបានបញ្ជូនអ្នកតំណាងរបស់ខ្លួន ទៅកាន់ទីក្រុង ម៉ូស្កូ ខណៈពួក យើងពុំទាន់មានការិយាល័យផ្ទាល់ខ្លួននៅឡើយទេ នៅក្នុងទីក្រុង Yekaterinburg ប្រទេសរុស្ស៊ី ។ បើ សិនណាករណីលើកនេះ វាពិតជាធ្ងន់ធ្ងរមែននោះ ក្រុមការងារយើងខ្ញុំ នឹង បញ្ជូនយន្តហោះមួយគ្រឿង ផ្សេងទៀត ទៅដឹកជញ្ជូនក្រុមអ្នកដំណើរទាំងអស់ អោយចំគោលដៅ នៅថ្ងៃច័ន្ទ ស្អែកនេះ " ។

គួរបញ្ជាក់ថា យន្តហោះធន់ធំខាងលើ ធ្វើដំណើរ ពីទីក្រុង សេអ៊ូល ទៅទីក្រុងបារីស ប៉ុន្តែ បង្ខំចិត្តចុះចត ជាបន្ទាន់ និងទាំងអាសន្ន នៅក្នុងប្រទេស រុស្ស៊ី ពីព្រោះមានបញ្ហាគ្រឿងម៉ាស៊ីន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ