ជាការជំនួសឱ្យការប្រើទឹកក្រូច នៅក្នុងពេលអនាគត ក្រុមអ្នកស៊ើបការណ៍សម្ងាត់
អាចប្រើ virus បំលែងទិន្នន័យដើម្បីផ្ញើទៅកាន់ថ្នាក់លើរបស់ខ្លួនដោយគ្មានអ្នក
ណាអាចដឹងបាន។
ទឹកថ្នាំគ្មានពណ៌និងទឹកក្រូចគឺជាប្រភេទមធ្យោបាយដែលក្រុមចារកម្មប្រើប្រាស់ដើម្បីសរសេរ
សារបំបាំងភ្នែកក្នុងអំឡុងពេលជាច្រើនទសវត្សកន្លង។ប៉ុន្ដែក្រុមចារជនក៏អាចប្រើវិធីដើម្បី
មើលសារដែលសរសេរដោយទឹកថ្នាំពិសេសនោះបានដែរ។ដូច្នេះ ការស្វែងរកវិធីថ្មីៗបំផុត
ដើម្បីលាក់ទិន្នន័យឬសារសម្ងាត់គឺជាតម្រូវការចាំបាច់និងជាប្រចាំសម្រាប់ក្រុមអ្នកស៊ើប
ការណ៍។
សារ១ដែលត្រូវបានបំលែងដោយពណ៌នៃពន្លឺរបស់ virus។
David Walt គឺជាគីមីវិទូនៃសកលវិទ្យាល័យ Tuft នៅអាមេរិក រួមជាមួយក្រុមការងារបាន
រកវិធីប្រើប្រាស់ virus ក្នុងការលាក់ទិន្នន័យសម្ងាត់ ដោយធ្វើឱ្យ gene របស់ virus
ដែលមានឈ្មោះថា Escherichia coli អាចផលិត protein ដែលមានសមត្ថភាពបញ្ចេញពន្លឺ
fluorescent ។
Newscientist បានផ្សាយថា ដោយសារ protein នេះហើយទើប virus អាចបញ្ចេញពន្លឺមាន
៧ពណ៌បាន។
សញ្ញា១របស់សារសម្ងាត់នឹងត្រូវបានបំលែងដោយពណ៌ចំនួន២។ដោយសារតែ virus
បញ្ចេញបាន៧ពណ៌ ដូច្នេះសញ្ញាសម្ងាត់នឹងមានចំនួន៤៩ (គ្រប់គ្រាន់ក្នុងការប្រើជំនួសតួ
អក្សរ លេខធម្មតានិងសញ្ញាផ្សេងៗ)។
Walt ថ្លែងថា ៖ យើងអាចបំលែងទន្នន័យសម្ងាត់នានាដោយពណ៌ទាំង៧របស់ virus ។
virus ត្រូវបានចិញ្ចឹមនៅលើថាសថ្មដែលមានពណ៌ ស មុនពេលត្រូវបានបានយកទៅដាក់
នៅលើ film ស្ដើង។
យើងអាចផ្ញើបន្ទះ film ស្ដើងនេះទៅកាន់អ្នកណាក៏បានតាមរយៈប្រៃសនីយ៍។គ្រប់ស្ថានភាព
ពន្លឺ គេនឹងមិនអាចមើលឃើញអ្វីទាំងអស់នៅលើបន្ទះ film នេះឡើយ។ប៉ុន្ដែ នៅពេលគេ
យកបន្ទះ film នោះទៅដាក់នៅក្នុងទីតាំងសមស្របនោះ virus នឹងបញ្ចេញពន្លឺ ពេលនោះ
គេនឹងមើលឃើញសារសម្ងាត់នៅលើ film នោះបាន។
ក្រៅពីការធ្វើឱ្យ virus បញ្ចេញពន្លឺ បច្ចេកទេសខាងលើថែមទាំងអាចធ្វើឱ្យ virus បញ្ចេញពន្លឺ
តែក្នុងកន្លែងណាមួយតាមការកំណត់របស់អ្នកវិទ្យាសាស្ដ្រ។ឧទាហរណ៍ដូចជា ប្រសឹនបើប្រ
ភេទ virus ដែលត្រូវបានបំលែង gene ដើម្បីទប់ទល់នឹងថ្នាំ vaccine ណាមួយ ពួកវានឹងអាច
បញ្ចេញពន្លឺបានលុះណាតែ vaccine នោះត្រូវបានគេពិសោធនឹងរកឃើញច្បាស់ថាវាត្រូវបាន
បង្កើតឡើងដោយធាតុផ្សំអ្វីខ្លះទើបគេអាចបន្សាប់ vaccine នោះបានដើម្បីជួយឱ្យ virus អាច
បញ្ចេញពន្លឺ ។ដូច្នេះ vaccine នោះត្រូវបានគេមើលឃើញថាជាកូនសោដើម្បីដោះស្រាយ
សារសម្ងាត់។ Walt និយាយថា គាត់អាចបង្កើតបានកូនសោរាប់ពាន់បែបនេះបានដោយគ្រាន់
តែបូកផ្សំចំនុចពិសេសពីកំណើតរបស់ virus ។
ក្រុមអ្នកវិទ្យាសាស្ដ្រក៏អាចបំផ្លាញសមត្ថភាពបញ្ចេញពន្លឺរបស់ virus បានដោយការកំណត់
រយៈពេល តាមរយៈនេះ ពួកគេនឹងបង្កើតបាននូវទិន្នន័យសម្ងាត់ដែលមានលទ្ធភាពបំផ្លាញ
ខ្លួនឯងបាន ។
គួររំលិកថា បច្ចេកវិទ្យាខាងលើមិនមែនជា software ឬ កម្មវិធីកុំព្យូទ័រដែលអ្នកណាក៏អាច
ប្រើបាននោះទេ ព្រោះថា វាគឺជាប្រភេទបាក់តេរីមានជីវិតដែលត្រូវបានអ្នកវិទ្យាសាស្ដ្រចិញ្ចឹម
និងរក្សាទុកដើម្បីប្រើប្រាស់។សាធារណជនមិនអាចផ្ញើសារសម្ងាត់បែបនេះបាននោះឡើយ
ហើយអ្នកដែលអាចប្រើបានគឺមានតែក្រុមចារកម្មនិងក្រុមអ្នកវិទ្យាសាស្ដ្រដែលមានជំនាញ
ក្នុងការបង្កើតនឹងដោះស្រាយទិន្នន័យក្នុងសារសម្ងាត់ដែលប្រើប្រាស់ virus មានជីវិតនេះតែ
ប៉ុណ្ណោះ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Newscienlist