CamNews

ពីថ្ងៃនេះទៅ ខ្ញុំនឹងលែងក្លាយជាសត្រូវរបស់ Messi ទៀតហើយ

ព័ត៌មានកីឡា៖ ខ្សែប្រយុទ្ធជួរកណ្ដាល របស់ក្រុម Atlético Madrid ដែលមានឈ្មោះថា Arda Turan ហើយត្រូវក្លឹប Barcelona ទិញយកកាលពី ប៉ុន្មានថ្ងៃមុនក្នុងតម្លៃខ្លួន ២៤ លានផោន បានសម្ដែងការត្រេកអរជា​ខ្លាំង ដោយ សមដូចក្ដីបំណងកីឡាករ ចង់មានឱកាសចូលលេងជាមួយ Messi ។

Arda Turan បានប្រាប់ទៅអ្នកកាសែតថា ចាប់ពីពេលនេះតទៅ គាត់នឹងលែងក្លាយជាសត្រូវ របស់ Messi និងកីឡាករផ្សេងទៀត របស់ Barcelona ទៀតហើយ ដែលកន្លងមករាល់ការប្រកួត រូបគាត់គឺជាបន្លាដ៏មុតស្រួច ក្នុងកែវ​ភ្នែករបស់ពួកគេ ។ គាត់មាន មោទនភាពចំពោះខ្លួនឯងខ្លាំងណាស់​ ដែល លោក Luis Enrique បានផ្ដល់ឱកាស ឲ្យរូបគាត់ ចូលលេងក្នុងក្រុម ដ៏ល្បីនេះ ។ គាត់តែតែងស្រម៉ៃជា​យូមកហើយ ថាថ្ងៃណាមួយ គាត់នឹង មានសំណាង ចូលលេងក្នុងក្រុម Barcelona ជាមួយ កីឡាករល្បីៗ មាន Messi, Suarez, Neymar, Iniesta ហើយនៅពេលនេះ គាត់ពិតជាមានមែន ។

Arda Turan ថ្វីត្បិតតែ ក្លឹប Barcelona យល់ព្រមទិញយក បានក៏ដោយមែន តែកីឡាករ មិនអាច មានឱកាស​ចូលលេងជាមួយក្រុម បានទេ​ក្នុងកំលុងពេលឆ្នាំនេះ ដោយហេតុ Barcelona នៅមិនទាន់ រួចផុត ពីសំណាញ់ច្បាប់ របស់ FIFA នៅឡើយទេ ដែលក្លឹបនេះ ត្រូវ FIFA ផាក និងពិន័យ លើកំហុស ដែលបាន​រក​ឃើញថា ក្លឹបនេះ លួចផ្ទេកីឡាករ ដែលមានអាយុក្រោម ១៨ ឆ្នាំ ហើយកំហុសនេះ ត្រូវពិន័យរហូតដល់ផុត​ឆ្នាំ ២០១៥ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖app.onefootball