CamNews

ខ្សែបម្រើ Man City និយាយថា Chelsea គ្មានអ្វីអស្ចារ្យនោះទេ ខណៈដែលក្រុមរបស់ខ្លួន មានពិន្ទុចាញ់គេនៅឡើយ

ព័ត៌មានកីឡា៖ ខ្សែបម្រើកណ្ដាល វ័យ ២៧ ឆ្នាំ របស់ក្រុម Man City បានស្រែកប្រកាសក្ដែងៗប្រាប់ដល់​អ្នកសារព័ត៌មាន ថា កីឡាករ​មិនដែលគិតថា​ Chelsea គឺជាក្រុមខ្លាំង ម្ដងណាឡើយ ក្រោយពីកីឡាករធ្លាប់បានសាកល្បងការប្រកួតកន្លងមក ។

Samir Nasri ជាកីឡាករឆ្នើមមួយរូបក្នុងចំណោមកីឡាករល្បីឈ្មោះ​ របស់ Man City បានធ្វើការអះ​អាង​​ប្រាប់ទៅអ្នកកាសែតថា​ គាត់មិនដែលគិតថា​ Chelsea គឺជាក្រុមខ្លាំងនោះទេ ក្រោមការដឹកនាំរបស់ លោក​ Jose Mourinho ។ ហើយម្យ៉ាងទៀតនោះ ឆ្លងកាត់បទពិសោធន៍នៃការប្រកួតកន្លងមក បានធ្វើឲ្យគាត់​កាន់តែស្គាល់ច្បាស់ ពីសមត្ថភាពរបស់ក្រុម។

យោងតាមការបកស្រាយរបស់គេហទំព័រអន្ដរជាតិ បានដកស្រង់ពាក្យសម្ដីកីឡាករបន្ដថា កីឡាករ​ ក៏ជា​អ្នកគាំទ្រលោក Jose Mourinho ខ្លាំងផងដែរ ប៉ុន្ដែគាត់មិនដែលយល់ថា ការដឹកនាំរបស់​គាត់​មើល​ទៅល្អ យ៉ាងណានោះទេ ដោយហេតុ ដូចជាពេលវេលាកន្លងមកដែលគាត់ ធ្លាប់បានសាកល្បង ការប្រកួត ២ ដង ក្នុងរដូវកាលនេះ ។ ដូច្នេះតាមការមើលឃើញ របស់គាត់ គឺក្រុមនេះ គ្មានអីអស្ចារ្យនោះ​ទេ ។

គូសបញ្ជាក់ឲ្យដឹងថា គំលាតពិន្ទុ ក្រុមទាំងពីរហាក់ដូចជានៅឃ្លាតឆ្ងាយពីគ្នាខ្លាំងណាស់ ខណៈដែល​ Man City នៅចាញ់ពិន្ទុរហូតដល់ទៅ​ ៧​ គ្រាប់ ហើយបើយោងតាមពាក្យសម្ដីរបស់ Samir Nasri នៅ​មានទំនុកចិត្ដខ្លាំងណាស់ថា ក្រុមនឹងប្រាកដជាអាចតាមផ្ចាច់ Chelsea នៅពេលណាមួយ ។​ ដូច្នេះ ក៏មានសំណួរមួយលើកឡើងថា តើ Man City ពិតជាអាច​ ផ្ដួលតំណែង Chelsea បានដែរឬទេ ?​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ Goal.com