ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស CNN ដែលទើប
តែបានចេញផ្សាយនាប៉ុន្មានម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា យ៉ាងហោចណាស់មនុស្ស
១០ នាក់ត្រូវបានសម្លាប់បាត់បង់ជីវិត ស្របពេលដែល ១៥ នាក់ផ្សេងទៀត បានរងរបួសបន្ទា
ប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងក្រុង Mogadishu ខាងក្រៅរោងភាពយន្តជាតិ
ប្រទេសសូម៉ាលី កាលពីថ្ងៃច័ន្ទម្សិលមិញនេះ។

លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបានបញ្ជាក់បន្ថែមអោយដឹងផងដែរថា ក្នុងចំ
ណោមអ្នកដែលបានស្លាប់បាត់បង់ជីវិត ក្នុងនោះក៏រួមមាន សិស្ស និស្សិត នៅលើឡានក្រុង ក៏
ដូចជា ពលរដ្ឋស្លូតត្រង់នៅក្បែរកន្លែងកើតហេតុនោះផ្សេងទៀតផងដែរ។

ដោយឡែក មិនទាន់មានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីអ្នកនៅពីក្រោយរឿងហេតុការ
ណ៍លើកនេះនោះទេ។ គួររំឭកផងដែរថា ប្រទេសសូម៉ាលី ក៏កំពុងតែជួបនូវវិបត្តិសង្រ្គាមស៊ីវិល
ដ៏អូសបន្លាយ រវាងរដ្ឋាភិបាល និងក្រុមសកម្មប្រយុទ្ធ Islamist ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN