CamNews

ប៊ុន សក្តិ កំពុង​ឃ្លាត​ឆ្ងាយ​ពី​សិល្បៈ ទាំងពុំ​ដឹង​មូលហេតុ​ច្បាស់

ភ្នំពេញ៖ តារាចម្រៀងប្រុសធ្លាប់ល្បីឈ្មោះ តាមរយៈបទភ្នំពេញ នឹកកំពង់ចាមលោក ប៊ុក សក្តិ ជិត២ឆ្នាំទៅហើយ ដែលបានបាត់មុខឈឹង នៅលើឆាកប្រគំតន្ត្រី តាមប៉ុស្តិ៍ទូរទស្សន៍ មិនដឹងជាពេលនេះ លោកទៅដល់ណាទេ ស្របពេលដែលមុន នេះមានព័ត៌មានថា លោកចាក់ចេញពី ផលិតកម្មសាន់ដេ ព្រោះបញ្ហាផ្ទៃក្នុងផ្ទាល់ខ្លួន។

លោក ប៊ុន សក្តិ ក្នុងអំឡុងមួយរយៈ ពេលចុងក្រោយនេះស្ទើតែ បានបាត់មុខពី ឆាកតន្ត្រីតាមបណ្តាស្ថា នីយ ទូរទស្សន៍ទាំងស្រុងទៅហើយ ក្រោយមានព័ត៌មានថា តារាចម្រៀង រូបនេះបានផ្ទុះជម្លោះជាមួយ តារារួមដំបូល ។ខណៈខាងផលិតកម្មសានដេ ក៏ពុំមានបទចម្រៀងណាមួយ ធ្វើឱ្យទស្សនិកជនចាប់អារ ម្មណ៍ចាប់តាំងពីចុងឆ្នាំ២០១២រហូត មកទល់នឹងដើមឆ្នាំ ២០១៤ ។

ជាការកត់សម្គាល់តារាចម្រៀងម្ចាស់ បទភ្នំពេញនឹកកំពង់ចាមលោក ប៊ុន សក្តិ ចាប់តាំងពីចូល ខ្លួនជ្រក ក្រោយដំបូលផលិតកម្មថោន រហូតមកដល់ពេលបច្ចុប្បន្ននេះ ត្រូវបាគេសង្កេតឃើញថា  លោកអាចទាញបានកេរ្តិ៍ឈ្មោះល្បី និងប្រជាប្រិតភាពច្រើនគួរសម តាមរយៈបទភ្នំពេញនឹកកំពង់ចាម តែមួយប៉ុណ្ណោះ ។ផ្ទុយទៅវិញចាប់តាំងពីពេលនោះ មកលោកពុំទាន់មានបទចម្រៀងថ្មី ណាមួយដែលធ្វើឱ្យទស្សនិកជន ចាប់អារម្មណ៍និង គាំទ្រច្រើនទៀតឡើយ។

ទោះបីជាយ៉ាងណាក្តីការបាត់ វត្តមានរបស់តារាចម្រៀងលោក ប៊ុន សក្តិ ចេញពីពិភពសិល្បៈអស់មួយ សន្ទុះធំនេះក៏មានព័ត៌មាន ខ្សឹមខ្សៀវខាងក្រៅថា តារាប្រុសរូបទំនងអាចនឹង ចាក់ចេញពីផលិតកម្មសាន់ ដេព្រោះតែរឿងគ្មាន បទចម្រៀងចេញចរាចរណ៍ លើទីផ្សាហើយម្យ៉ាងទៀត ក៏លេចឭថា តារាចម្រៀង ប៊ុន សក្តិ មុននេះមានបញ្ហាជម្លោះផ្ទៃ ក្នុងជាមួយតារារួមដំបូល។

ផ្អែកតាមប្រភពខ្លះបាននិយាយថា ការបាត់មុខលោក ប៊ុន សក្តិ ពីសិល្បៈនាពេលនេះគឺបណ្តាលមកពី លោករវល់ទៅលើការបើកមុខជំនួញ និង ការងាររកស៊ីផ្ទាល់ខ្លួន ខាងក្រៅច្រើនជាង។ ប៉ុន្តែក៏មិនទាន់ មានប្រភពណាបញ្ជាក់ច្បាស់ពី មូលហេតុនៃការបាត់មុខលោក ប៊ុន សក្តិ ពីទីផ្សាចម្រៀងនេះដែរ។

គេហទំព័រLooking TODAY នៅរសៀលថ្ងៃទី៤ខែមីថុនា ឆ្នាំ២០១៤នេះមិនទាន់ស្វែងរកការ បំភ្លឺដោយ ផ្ទាល់ពីសំណាក់លោក ប៊ុន សក្តិ បាននៅឡើយទេ ព្រោះលេខទូរស័ព្ទប្រព័ន្ធ០៩៧ ដែលលោកធ្លាប់ ប្រើមិនអាចទាក់ទងបាន។ ដូច្នេះ Looking TODAY និងព្យាយាមរកការបកស្រាយនៅ ពេលក្រោយដើ ម្បីឱ្យមហាជនបាន ដឹងច្បាស់ពីរឿងនេះ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល