ផ្ទះមួយដែលមានទ្រង់ទ្រាយដូចបង្គន់ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៧ ដែលមាន
ម្ចាស់គឺលោក Sim Jae Duck ដែលជាអតីតចៅហ្វាយក្រុង Suwon។
លោកត្រូវបានគេស្គាល់ថាជាលោកបង្គន់ ដែលភាសាអង់គ្លេសថា Mr.Toilet ដែលត្រូវបាន
គេរាយការណ៍ថាបានកើតនៅក្នុងបន្ទប់ទឹក និងបានធ្វើការអភិវឌ្ឍន៍ និងចាប់អារម្មណ៍ទៅ
លើបង្គន់នៅពេលដែលលោកណៅជាចៅហ្វាយក្រុង។ បន្ទាប់មកលោកបានបង្កើតនូវស
មាគមន៍បង្គន់ពិភពលោក នឹងបានធ្វើជាប្រធាន។
លោកបាននិយាយទៅកាន់កិច្ចប្រជុំរបស់សមាគមន៍នៅក្នុងទីក្រុង Bali ថា "បន្ទប់ទឹកមិន
មែនគ្រាន់តែជាកន្លែងសំរាប់យើងបន្ទោរបង់ប៉ុណ្ណោះទេ តែវាបានជួយដល់មនុស្សយើង
ពីជំងឺផងដែរ និងជាកន្លែងសំរាប់បន្ធូរនិងសំអាត។
បន្ទាប់ពីការស្លាប់របស់លោក, ផ្ទះនោះបានក្លាយទៅជាសារៈមន្ទីរ និងបានក្លាយជាកន្លែង
ដែលមនុស្សទូទៅចូលចិត្តទៅអង្គុយកំសាន្ត៕
ដោយ វឌ្ឍនា