(ភ្នំពេញ)៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០១៧នេះ បានសម្រេចឃុំខ្លួនស្ត្រីម្នាក់ ដាក់ពន្ធនាគារ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «សញ្ចរកម្ម» ពោលពាក់ព័ន្ធការធ្វើអាជីវកម្ម លក់ដូរផ្លូវភេទនារីក្មេងៗច្រើននាក់ក្រោម រូបភាព បើកហាងម៉ាស្សា និងលក់កាហ្វេ។

ស្រ្តីសង្ស័យដែលតុលាការឃុំខ្លួននេះឈ្មោះ វី ស្រីអូន អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៦A ផ្លូវលេខ៨០ កែងផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ ជាម្ចាស់ហាងម៉ាស្សាយីហោ «កាហ្វេស្រីមុំ» ដែលត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧។

ក្នុងការបង្ក្រាបហាងកាហ្វេលក់ដូរផ្លូវភេទនេះដែរ សមត្ថកិច្ចបានជួយសង្គ្រោះនារីក្មេងៗចំនួន៤នាក់ ដែលម្ចាស់ផ្ទះអូសទាញ ឲ្យមករកស៊ីលក់ផ្លូវភេទ។ បច្ចុប្បន្ននារីរងគ្រោះទាំង៤នាក់ ត្រូវបានប្រគល់ឲ្យមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ យកទៅអប់រំ និងង្រៀនវិជ្ជាជីវៈ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី