កុមារី Molly Smith ទទួលបានពានរង្វាន់ចំនួន ៥ ក្នុងចំណោមពានរង្វាន់ទាំង ១២ របស់កម្មវិធី ក្នុងនោះ រួមទាំងពានរង្វាន់ដែលមានតម្លៃបំផុត ប្រចាំឆ្នាំ។

ដោយមានកម្លាំងចិត្តខុសពីធម្មតា និងភាពជឿជាក់កម្រជួបប្រទះ កុមារី ដែលបញ្ហាត្រចៀកពីកំណើត ម្នាក់ ឈ្មោះ Molly Smith អាយុ ៩ឆ្នាំ ជនជាតិអង់គ្លេស បាន “ផ្ដួល” គូប្រជែងធំៗរបស់ខ្លួន ក្នុងកម្មវិធីប្រកួតដាំបន្លែ ដើម្បីដណ្ដើមពានរង្វាន់ជើងឯក។

ក្នុងកម្មវិធីប្រកួតដាំបន្លែ មានឈ្មោះថា Houghton Feast ដែលត្រូវបានធ្វើឡើងនៅក្នុងតំបន់ Tyne & Wear ប្រទេសអង់គ្លេស ឆ្នាំនេះ កុមារី Molly Smith ដណ្ដើមបានពានរង្វាន់ដល់ទៅ ៥ ក្នុងចំណោម ពានរង្វាន់ចំនួន ១២ នៃកម្មវិធីប្រកួតនេះ។

Molly ទទួលពានរង្វាន់ខ្ទឹមសបារាំងធំបំផុត

បន្ទាប់ពីទទួលបានបទពិសោធក្នុងការធ្វើចំការ ពីជីតារបស់ខ្លួន គឺ John Smith កុមារីម្នាក់នេះ បានចូលប្រកួតក្នុងកម្មវិធីដាំបន្លែ ដោយនាំមកជាមួយស្នាដៃដ៏អស្ចារ្យរបស់ខ្លួន គឺមើមខ្ទឹមបារាំង និងខ្ទឹមសបារាំងយក្ស។ ការចំណាយកម្លាំងរបស់ Molly Smith ត្រូវបានតបស្នងដោយពានរង្វាន់មើមខ្ទឹមបារាំង ដែលមានទម្ងន់ធ្ងន់បំផុត ៤,១គីឡក្រាម ពានរង្វាន់ខ្ទឹមសបារាំង ស្រស់ស្អាតបំផុត និងពានរង្វាន់សម្រាប់កម្រងបន្លែផ្លែឈើ ឆ្នើមបំផុត។ សរុបមក កុមារីដែលមកពីភាគខាងត្បូងក្រុង Tyneside នេះ ត្រូវបានប្រគល់ពានរង្វាន់ចំនួន ៥ តែម្នាក់ឯង ពីគណកម្មការរៀបចំការប្រកួត។

ម្ដាយរបស់កុមារី Molly អ្នកស្រី Jo Gibson ឱ្យដឹងថា កូនស្រីរបស់គាត់ចូលចិត្តដាំបន្លែណាស់។ ដោយសារតែមានបញ្ហាត្រចៀក ស្ដាប់មិនឮ ដូច្នេះបទពិសោធដែលនាងទទួលបាន គឺតាមរយៈភ្នែក។ Molly រៀនសូត្រអំពីរបៀប និងសកម្មភាពដាំដុះបន្លែ របស់អ្នកនៅជុំវិញ។

បន្លែរបស់ Molly ដែលទទួលបានពានរង្វាន់

តាំងពីតូច Molly តែងតែទៅចំការ តាមលោកតារបស់នាង ហើយរៀងរាល់សប្ដាហ៍ នាងក៏ចំណាយពេលខ្លះៗ ជួយធ្វើចំការ ដូច្នេះ បទពិសោធដែលនាងមាន គឺបានមកពីការណែនាំរបស់លោកតានាង។ ទន្ទឹមនឹងការធ្វើចំការ កុមារី Molly ក៏ចូលចិត្តហែលទឹក លេងទាត់បាល់ និងចូលរួមក្នុងក្រុមអ្នកលើកទឹកចិត្តកីឡាករផងដែរ។

ព័ត៌មានផ្សេងៗគួរឱ្យចាប់អារម្មណ៍

រុក្ខជាតិចម្លែក ចេញផ្លែប៉េងប៉ោះផង ចេញមើមដំឡូងផង

ទារិកាអភ័ព្វ កើតមកមានជើង ច្រើនជាងធម្មជាតិ

ស្ដ្រីអាយុ ៣៧ឆ្នាំ ហែលសមុទ្រ ចម្ងាយ ៩០គីឡូម៉ែត្រ ដោយមិនសម្រាក

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Dailymail