សារមន្ទីរជនជាតិភាគតិច ជាតំបន់ទេសចរណ៍បុរាណវត្ថុមួយ ដែលបានផលិតឡើង
ដោយដៃ ធ្វើអំពីឈើ ដ៏ប្រណិត ដោយជនជាតិភាគតិច ដែលមានទីតាំងស្ថិតនៅ ក្នុង
ខេត្តរតនគិរី។

សារមន្ទីរជនជាតិភាគតិច ជាអគារបុរាណមួយ ត្រូវបានកសាងឡើងដើម្បីរក្សាទុក
និង បង្ហាញពី បុរាណវត្ថុ ដ៏មានតំលៃ ជាច្រើនប្រភេទ របស់កុលសម្ព័ន្ធបុរាណ ដូចជា
ឧបករណ៍ តន្ដ្រី ឧបករណ៍ធ្វើកសិកម្ម ឧបករណ៍នេសាទ និង ក្រណាត់ របស់ក្រុមកុល
សម្ព័ន្ធ ភ្នំបុរាណ ដែលរស់នៅក្នុងខេត្តរតនគិរី។

ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ ជាច្រើន ចូលចិត្តមកកំសាន្តនៅតំបន់នេះ រីករាយ
ជាមួយនឹងការទស្សនា នូវបុរាណវត្ថុ ជាច្រើនប្រភេទ និងស្តាប់រឿងនិទាន ទាក់ទងនឹង
ការបង្កើតឧបករណ៍បុរាណវត្ថុទាំងនោះ។
រឿងព្រេង អំពីការបង្កើតគង របស់ជនជាតិភាគតិច មានដូចខាងក្រោមៈ៖
កាលពីព្រេងនាយ មានប្ដីប្រពន្ធមួយគូ ដែលបានដាំផ្កា នៅតាមមាត់អូរ។ ប្រពន្ធជាអ្នក
ថែរក្សាផ្កា ប៉ុន្ដែ នៅព្រឹកមួយ នាងក្រោកឡើង មើលផ្កា ស្រាប់តែ ផ្កាត្រូវបានបំផ្លាញ
អស់។ នាងបានប្រាប់ប្ដី របស់នាង នូវអ្វីដែលនាងបានឃើញ។

នាងជា ប្រពន្ធបានវិលត្រលប់ចូលទៅក្នុងសួន ហើយចាប់ផ្ដើមដាំផ្កាឡើងវិញ។ ប៉ុន្មាន
ថ្ងៃក្រោយមក ប្ដីរបស់នាងបានទៅលាក់ខ្លួនក្នុងព្រៃជិតកន្លែងដាំផ្កា។ ប្ដីរបស់នាង បាន
ឃើញខ្មោចមួយ មកជិតផ្កា បុរសជាប្ដីចេញមកពីក្នុងព្រៃ ហើយបានចាប់ខ្មោចនោះ នាំ
យកខ្មោចទៅផ្ទះរបស់ខ្លួន។

ខ្មោច បានសូមអភ័យទោសដល់ប្ដីប្រពន្ធ ឱ្យអត់ទោស ឱ្យខ្លួន ដោយខ្មោចនោះ សន្យា
ថា នឹងធ្វើគង មួយឈុតសម្រាប់ប្ដីប្រពន្ធ ដែលពួកគេអាច លេងបាន។ ចាប់តាំង ពីថ្ងៃ
នោះមក ប្រជាជនជនជាតិភាគតិច ទំពួន ក៏មានគង លេង មកដល់សព្វថ្ងៃនេះ៕

សូមទស្សនា រូបភាព ខាងក្រោម!!!

ដោយ៖ វណ្ណៈ