បើយោងតាម សារព័ត៌មាន E!News បានអោយដឹងថា Scarlett Johansson តួស្រី Black Widow ក្នុងរឿង The Avengers 2 និង Captain Soldier នោះត្រូវបាន លេចលឺដំណឹង និងរំពឹងទុកថានាង មានផ្ទៃពោះ ជាមួយនិង អនាគតស្វាមី Romain Dauriac ។

ដំណឹងមួយនេះ ត្រូវបានសារព័ត៌មាន និងទស្សនិកជន មានការខ្វល់ខ្វាយ យ៉ាងខ្លាំងថា តើនាង ធ្វើយ៉ាងម៉េច ទៅជាមួយនិង គំរោងថត The Avengers 2 របស់នាងទៅ ? បើតាមគំរោង នាងនឹង ចាប់ផ្តើម ការផ្សព្វផ្សាយរឿង Captain America : Winter Soldier នៅខែមេសា ខាងមុខនេះ ។ បន្ទាប់ពី បញ្ចប់ការ ផ្សព្វផ្សាយ រឿងនេះនាងនឹង ចាប់ផ្តើមការថតរឿង The Avengers 2 ។ តែគេ ក៏មានចំងល់ បន្ថែមទៀតថា តើនាងបិទបាំង ផ្ទៃពោះរបស់ នាងយ៉ាងណាទៅ? យើងក៏ទទួល បានដំណឹងបន្ថែម ទៀតថា បន្ទាប់ពីបញ្ចប់ ការផ្សព្វផ្សាយរឿង Captain America ទៅនាង នឹង ចាប់ផ្តើម ផ្តោតទៅលើ ការថតឈុត របស់នាងភ្លាមៗ នៅក្នុង The Avengers 2 ឲ្យលឿនបំផុត អោយបានចប់ មុនពេលដែល ពោះរបស់នាង ចាប់ផ្តើមធំ ។

គួរបញ្ជាក់ផងដែរថា Scarlett Johansson និង Romain Dauriac បានប្រកាស អំពី ទំនាក់ទំនង ស្នេហា របស់ខ្លួននៅខែ វិច្ឆិកា ២០១០ ហើយបានភ្ជាប់ពាក្យ ជាមួយគ្នា កាលពី ខែ កញ្ញា ២០១៣ នេះ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ eonline