បន្ទាប់ពីការ បើកឆាកដាក់បញ្ចាំង រឿងខ្នាតធំ Godzilla ទទួលបាន ជោគជ័យយ៉ាង ខ្លាំងរួចមកដែល ទទួលបានប្រាក់ចំណួល ប្រមាណ ១០៣ លានដុល្លារទូទាំងពិភពលោក ។ ដោយសារតែ ភាពជោគ ជ័យនេះ ក្រុមហ៊ុន Legendary Picture និង Warner Bros បានបញ្ចេញ គំរោងថ្មីមួយ ទៀតហើយ សំរាប់រឿង Godzilla ។

ជាក់ស្តែងណាស់ថា រឿងនេះទទួលបាន ភាគជោគជ័យ បើទោះបីជា មានការរិះគន់ ពីជប៉ុនថាមាន រាងធាត់បន្តិចមែន តែខាងអ្នកផលិត បានសំរេច ចិត្តនិងប្រកាសរួច ទៅហើយថារឿង Godzilla 2 បានដាក់ក្នុង គំរោងរួចហើយ ។ តាមពិតទៅ ផលិតកររឿងនេះ ធ្លាប់បាននិយាយ រួចម្តងទៅហើយ ថាបើរឿងនេះ ទទួល បានភាពជោគជ័យនោះ ពួកគេនឹងផលិត រឿងវគ្គ ២ ឥលូវនេះពិតជា សម ដូចបំណង របស់ពួកគេមែន ។

បើតាមប្រភព ព័ត៌មានបាន អោយដឹងថា នៅក្នុងវគ្គ ២ ផលិតករនឹង នាំយកដង្កូវ មេអំបៅយក្ស ដែលមានឈ្មោះថា Mothra Monster មកធ្វើសត្វចំលែកយក្ស មួយផ្សេងទៀត ប្រយុទ្ធគ្នា ជាមួយ និង Godzilla ។ យ៉ាងណាមិញ យើងនៅមិនទាន់ដឹង អំពីតួសំដែង នៅក្នុងវគ្គទី ២ នៅឡើយ ទេ ៕

ប្រែសម្រួល ៖ លីលី
ប្រភព ៖ k14,deadline