ថ្ងៃមួយ មានប្តីប្រពន្ឋពីរនាក់ ឈ្លោះគ្នាយ៉ាងខ្លាំង ដោយប្តីខឹងខ្លាំងពេក ក៏ស្រែកបណ្តេញ
ប្រពន្ឋថា"នែ! ឆាប់ចុះចេញពីផ្ទះអញទៅ រួចប្រមូលរបស់របរទាំងប៉ុន្មានរបស់ ឯងចេញ
អោយផុតពីទីនេះទៅ"។

ប្រពន្ឋខឹងប្តីណាស់ ដែលហ៊ានបណ្តេញខ្លួនចេញ យំបណ្តើរ រួចដើរទៅរៀបចំវ៉ាលី និង
របស់របរផ្សេងៗដាក់ក្នុងវ៉ាលីទាំងអស់។ រៀបចំ រួចរាល់អស់ហើយ ប្រពន្ឋក៏យកបាវមួយ
គប់លើប្តី ហើយនិយាយថា៖ "ឆាប់ចូលទៅ " ប្តីភ្ញាក់ព្រឺត ក៏សួរវិញថា "ចូលធ្វើអី?" បងក៏
ជារបស់អូនដែរ ឆាប់ចូលអោយលឿន"៕

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke