CamNews

ចោរប្រដាប់អាវុធ ប្លន់អ្នកលក់មាសទៀតហើយ

នៅវេលាម៉ោង ៦ និង៥០នាទីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២នេះ នៅ​ចំណុច​បរិវេន​បូរី​ពិភពថ្មី
ផ្លូវ​វេ​ង​ស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចោរប្លន់​២​នាក់​ជិះ​ម៉ូតូប្រដាប់
​ដោយ​អាវុធខ្លី​មួយ​ម៉ាក K54 បានធ្វើ​សកម្មភាព​បាញ់​ចំនួន​៣គ្រាប់​​ប្លន់យក​​មាស​ទៅ​បាត់​ដោយ
សុវត្ថិភាព​។​

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់ខាងលើនេះ បុរសជាប្ដីមាន
ឈ្មោះ សាន ឡា អាយុ ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ ជីម សុខេន អាយុ ៣៣ឆ្នាំ ជាអ្នកលក់ប្លាទីន ប្ដូរ
ប្រាក់ នៅផ្សារត្រពាំងថ្លឹង។ ​នៅពេល​ល្ងាច​ពេល​បញ្ចប់​ការលក់ដូរ បាន​ប្រមូល​ឥ​វ៉ាន់​ទុក​បិទ​តូបហើយ
​ត្រឡប់ទៅផ្ទះ​វិញ​នៅ​បូរី​ពិភពថ្មី​។ ពេលទៅដល់មុខផ្ទះ ក៏ត្រូវ​បក្ខពួក​ ចោរប្លន់ដែល មាន​២​នាក់​ជិះ​
ម៉ូតូ​ប្រដាប់​ដោយ​អាវុធខ្លី​ម៉ាក K54​ ធ្វើ​សកម្មភាព​ប្លន់​ជនរងគ្រោះ បាញ់គំរាម​ពី៣ឬ ៤គ្រាប់​ហើយ
ដណ្តើម​កាបូប​ប្រាក់-គ្រឿង​អលង្ការ​គេចខ្លួន​តែម្តង។​
តាមប្រភពព័ត៌មានដើមអម្ពិលបានឲ្យដឹងថា ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន គ្រឿងអលង្ការប្រាក់
១៥តម្លឹង លុយ ២.០០០ដុល្លារ លុយខ្មែរមួយចំនួន និងប្លាទីនជាច្រើនតម្លឹងទៀត។