ព័ត៌មានអន្តរជាតិ ៖ នាវាចម្លង ធំៗ គ្រោង នឹងដំណើរការ សេវា របស់ខ្លួនឡើងវិញ រវាងរដ្ឋ Florida សហរដ្ឋអាមេរិក និង ប្រទេស គុយបា ជា លើកដំបូង ក្នុងរយៈពេលច្រើនជាង ៥០ ឆ្នាំមកនេះ បន្ទាប់ ពីរដ្ឋាភិបាល សហរដ្ឋអាមេរិក បានអនុម័តយល់ព្រម សេវាកម្មថ្មីមួយខាងលើនេះ ។

របាយការណ៍ បញ្ជាក់អោយដឹងថា សេវានាវាចម្លងធន់ធំខាងលើ ររាវប្រជាជាតិ ទាំងពីរ ត្រូវបានផ្អាក បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មពាណិជ្ជកម្ម ទៅលើប្រទេស គុយបា នៅក្នុងឆ្នាំ ១៩៦០។គួរបញ្ជាក់ថា រដ្ឋាភិបាល រដ្ឋធានី វ៉ាស៊ិនតោន បានប្រកាស ស្តីពី លទ្ធភាពក្នុងការស្តារទំនាក់ទំនងកា ទូតរវាងប្រទេសទាំងពីរ កាលពីអំឡុងខែ ធ្នូ ចុងឆ្នាំកន្លងទៅ ពោល មក ទល់នឹងបច្ចុប្បន្នភាព សហ រដ្ឋអាមេរិក បានដកចេញការដាក់ទណ្ឌកម្ម ពាណិជ្ជកម្មរបស់ខ្លួន ខណៈក្រុមហ៊ុន នាវាចម្លងធន់ធំ ៤ ក្រុមហ៊ុន បានផ្តល់អាជ្ញាប័ណ្ណ ពាណិជ្ជកម្ម ។

ប្រធានសេវាដឹកជញ្ជូន Shipping Services សហរដ្ឋអាមេរិក មានមូលដ្ឋាន នៅ រដ្ឋ Miami អោយដឹង ថា សកម្មភាពថ្ងៃនេះ គឺជាការបោះជំហានមួយ ដ៏អស្ចារ្យជាទី បំផុត ។ បន្ថែមពីលើនេះ ក្រុមហ៊ុននាវា ចម្លង Havana Ferry Partners of Fort Lauderdale, Florida បញ្ជាក់អោយដឹងថា ខ្លួន ក៏ទទួលបាន អាជ្ញាប័ណ្ណ ស្របច្បាប់ ក្នុងការធ្វើ ពាណិជ្ជកម្ម ខាង លើនេះ ដូច គ្នា ដែរ ។ សហគ្រាសមួយនេះ បាន ស្រាយបំភ្លឺ នៅលើទំព័រ ហ្វេសប៊ុក របស់ខ្លួនអោយដឹងថា ៖ នេះគឺជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្ត យើងខ្ញុំ សូមធ្វើសេចក្តីថ្លែងអំណរអរគុណជាពិសេស ដល់ប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ាដែលជាមេដឹក នាំដ៏មានគុណសម្រាប់ប្រជាជាតិ សហរដ្ឋអាមេរិក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី