ព័ត៌មានអន្តរជាតិ ៖ ប្រតិបត្តិការស្រាវជ្រាវ និងរុករក សាពសពអ្នកដំណើរធ្លាក់យន្តហោះ ដែលបានបាត់ ខ្លួនទៅនោះ ជាលទ្ធផល ត្រូវបានបញ្ចប់ ក្រោយទទួលបា ននូវ ភាពជោគជ័យ បន្ទាប់ពីរកឃើញ សាក សពជនរងគ្រោះធ្លាក់យន្តហោះ ចុងក្រោយគេបំផុត ពីករណីគ្រោះ ថ្នាក់ធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ នាំអោយតួរលេខអ្នកស្លាប់ សរុបកើនដល់ ៤៣ នាក់ ។

សាកសពអ្នកដំណើរធ្លាក់យន្តហោះ ចុងក្រោយម្នាក់នេះ មានឈ្មោះថា លោក Chen Rentai ជាជនជាតិ ចិនត្រូវបានគេរកឃើញសាកសព មានសភាពនៅជាប់នឹងកៅអី អង្គុយ នៅឡើយ ពោលរកឃើញសាក សពមានរយៈចម្ងាយប្រមាណ ៣ គ.ម ពីទីតាំងធ្លាក់យន្តហោះ នៅក្នុងទន្លេ នាទីក្រុង តៃប៉ិ នេះបើយោង តាមការគូសបញ្ជាក់អោយដឹង ពីភ្នាក់ងារពន្លត់អគ្គីភ័យជាតិ ។

គួររំឮកថា យន្ត ហោះ ក្រុមហ៊ុន អាកាសចរណ៍ TransAsia មានជើងហោះហើរ GE235 អំឡុងថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ បានធ្លាក់ចុះភ្លាមៗ បន្ទាប់ ពី បានហោះឡើងបានតែបន្តិចពីអាកាសយានដ្ឋាន Songshan ក្នុងនោះ មានអ្នកដំណើរសរុប ៥៣ និង សហសេវិក ៥ នាក់ផ្សេងទៀត ។ ក្រោយកើតហេតុ តួរលេខផ្លូវការ បញ្ជាក់បានថា មនុស្ស ១៥ នាក់ មាន ឱកាសរស់ រាន មានជីវិត ខណៈ ៤៣ នាក់ផ្សេង ទៀតបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ ។ ដោយ ឡែក ខ្សែអាថ៍វីដេអូ បង្ហាញជាក់ស្តែង ក្រោយពី ថតបាន តាមរយៈប្រព័ន្ធកាម៉េរ៉ាសុវត្ថិភាព ចេញពី រថយន្ត នោះ អោយដឹងថា យន្តហោះ បានដាំក្បាល ធ្លាក់ចុះ យ៉ាងគំហុក ដោយព្យាយាមបើកគេច ចូល ចន្លោះ សំណង់អាគារខ្ពស់ រួចបន្តទៅបុកបង្កាន់ដៃ ស្ពាន មុនធ្លាក់ចូលទន្លេ Keeling ។

បន្ថែមពីលើនេះ ក្រុមហ៊ុនអាកាសចរណ៍ ក្នុង ស្រុក មួយនេះ ប្រកាសអោយដឹងថា ជើងហោះហើរទាំង ៤៤ នាថ្ងៃសុក្រនេះ នឹងលុបចោល បន្ទាប់ពី ពីលុត ១០ នាក់បម្រើការអោយក្រុមហ៊ុនខាងលើ បរាជ័យ ក្នុងការធ្វើតេស្តិ៍សុវត្ថិភាព បន្ទាប់ពីតម្រូវ អោយមានចំណាត់ការ ធ្វើតេស្តិ៍មួយនេះ ឡើង ពី និយ័តករ ៕

- អាន ៖ ពីលុត ២៩ នាក់ ក្រុមហ៊ុនអាកាសចរណ៍ TransAsia បរាជ័យ តេស្តិ៍ សុវត្ថិភាព ត្រូវផ្អាកពីការងារ

- អាន ៖ ក្រុមហ៊ុន TransAsia ប្រកាសផ្តល់សំណង គ្រួសារបាត់បង់សមាជិក ធ្លាក់យន្តហោះម្នាក់ ៦៤០,០០០ដុល្លារសឹង្ហបុរី

- អាន ៖ អព្ភូតហេតុ សំណាងហួស ក្នុង ១ ពាន់លានគ្រោះថ្នាក់ ប្តូរទៅកាន់កៅអី អង្គុយ "រស់" មុនយន្តហោះធ្លាក់

- អាន ៖ ករណីធ្លាក់យន្តហោះ TransAsia បុកស្ពានអាកាស រួចធ្លាក់ចូលទន្លេ អ្នកស្លាប់កើនឡើងដល់ ៣១ នាក់ (វីដេអូ)

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន