ព័ត៌មានកីឡា៖ ទទួលលទ្ធផលមិនទាន់នឹងបាត់ក្ដៅស្លឹកត្រចៀកស្រួលបួលផង ប៉ាក់គីអៅ ត្រូវជាប់ករណីសង្ស័យដោយ ខកខានមិនបានបញ្ជូនព័ត៌មានស្ដីពីបញ្ហារបួសស្មាស្ដាំមុនថ្ងៃនៃការប្រកួត ជាមួយ Floyd។

យោងតាមកាចុះផ្សាយរបស់ គេហទំព័រមួយបានឲ្យដឹងថា កំពូលអ្នកប្រដាល់ជនជាតិ ហ្វីលីពីន អាចនឹងប្រឈមមុខនឹងការចាត់វិធានការតាមដានស៊ើបអង្កេត លើករណីបំពេញកម្រងសំណួរឲ្យបានត្រឹមត្រូវ មុនពេលនៃការប្រកួតត្រូវចាប់ផ្ដើមមួយថ្ងៃ។

យោងតាមសម្ដីរបស់ថ្នាក់នាំកីឡាអត្ដពលកម្មប្រចាំរដ្ឋ Nevada បានថ្លែងកាលពីថ្ងៃច័ន្ធថា ក្រុមមន្ដ្រីទាក់ទង នឹងកិច្ចសង្ស័យមួយនេះ បានកំពុងតែស្វះស្វែងពិនិត្យរកមើល លើកម្រងសំណួរតេស្ដសុខភាពកីឡាករមុនការប្រកួត មួយថ្ងៃ ថាតើគាត់ពិតជាមានបញ្ហារបួសស្មាមែនដូចអ្វីដែលគាត់ បានលើកឡើង ។

ប៉ាក់គីអៅ អាចនឹងត្រូវប្រឈមមុខការផាកពិន័យ រឺក៏ត្រូវផ្អាក សម្រាប់ការឆ្លើយសំណួរមិនត្រឹមត្រូវ ដែលគាត់បានបំពេញមុនថ្ងៃនៃការប្រកួត ។

ប៉ាក់គីអៅ បានបង្ហាញខ្លួនក្នុងវគ្គសន្និសិតការសែតចុងក្រោយ បន្ទាប់ពីប្រកួតចាញ់ Floyd ដោយលើកឡើងថា គាត់មានបញ្ហារបួស្មាខាងស្ដាំ មិនទាន់នឹងព្យាបាលជាសះស្បើយនៅឡើយទេ ហើយនេះក៏ជាមូលហេតុមួយដែលគាត់ប្រើដៃ ឆ្វេងច្រើនជាងការប្រកួតណាៗទាំង អស់ ។ ប៉ុន្ដែទន្ទឹនិងការលើកឡើងនេះ គេសង្ស័យថាគាត់មិនបាន បំពេញក្នុងកម្រងសំណួរតេស្ដសុខភាពនោះទេ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ lasvegassun