ភ្នំពេញៈ សារមន្ទីរ មេត្រូប៉ូលីតែន (Metropolitan Museum) នៅទីក្រុងញ៉ូវយ៉ក បានសម្រេច
ប្រគល់ រូបបដិមាខ្មែរមកឲ្យ កម្ពុជាវិញ នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អង្គ
ភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣។

សេចក្តីប្រកាសព័ត៌មានបាន ឲ្យដឹងថា រូបបដិមាថ្មពីរ នៃសតវត្សរ៍ទី១០ ដែលមានឈ្មោះថា
“បនទវៈ លុតជង្គង់” (Kneeling Pandawas) ពេលខ្លះត្រូវបានគេស្គាល់ថា “ជាអ្នកបំរើ លុតជង្គង់”
(Kneeling Attendants) ដែលត្រូវបានគេលួចចេញ ពីប្រាសាទចិន នៅកោះកែរ អំឡុងពេល
សង្គ្រាមស៊ីវិល ក្នុង ប្រទេសកម្ពុជា នាទស្សវត្សរ៍ទី៧០ ត្រូវបានសារមន្ទីរ Metropolitan នៅទី
ក្រុងញ៉ូវយ៉ក សម្រេចប្រគល់ មកឲ្យ ព្រះរាជាណាចក្រកម្ពុជាវិញ ក្រោយពីមានការពិភាក្សា ជា
ច្រើនលើកជាមួយ ទីស្តីការគណរដ្ឋមន្រ្តី។

លោក Thomas P. Campbell នាយកសារមន្ទីរ Metropolitan បានថ្លែងក្នុងសេចក្តីប្រកាសព័ត៌មាន
របស់ ខ្លួននាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ថា “សារមន្ទីរប្តេជ្ញាចិត្តអនុវត្ត យ៉ាងហ្មត់ចត់នូវបទដ្ឋាន
នៃទីកន្លែង ដើម គឺមិនគ្រាន់តែទៅលើ របស់ដែលទើបទទួល បានថ្មីៗប៉ុណ្ណោះទេ គឺថែមទាំងទៅ
លើការសិក្សា ស្វែងយល់ពីការងារក្នុងការ ប្រមែប្រមូលសន្សំទុក របស់ខ្លួនដ៏យូរយាមកហើយ ក្នុង
កិច្ចខិតខំប្រឹងប្រែង ដែលកំពុងតែប្រព្រឹត្តទៅ ដើម្បីសិក្សាស្វែងយល់ឲ្យ បានច្រើនដែលអាចធ្វើ
បាន
ទៅលើប្រវត្តិ នៃកម្មសិទ្ធិផង”។

លោក Thomas P. Campbell បានឲ្យដឹងទៀតថា សារមន្ទីរកំពុងតែពង្រឹង ទំនាក់ទំនងល្អ ដែលខ្លួន
បាន រក្សាជាយូរ មកហើយនោះ ជាមួយនឹងស្ថាប័នអ្នក សិក្សាស្រាវជ្រាវ និងសហសេវិកកម្ពុជា ក៏
ដូចជាការ ជំរុញ និងបន្តនូវទំនាក់ទំនង ល្អព្រមទាំងកិច្ចពិភាក្សា ល្អរវាងគ្នា និងគ្នា។

សារព័ត៌មាន International herald Tribune ដែលចុះផ្សាយនៅថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០១៣ បាន
ដកស្រង់ សំដី រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី លោក ច័ន្ទ តានី ថា “កាយវិការខាងលើនេះ
បានបង្ហាញឲ្យឃើញ នូវកម្រិតក្រមសីលធម៌ និងការអនុវត្តបែបវិជ្ជាជីវៈ ដ៏ត្រឹមត្រូវរបស់ សារមន្ទីរ
Metropolitan ដែលកិច្ចការនេះត្រូវបានគេដឹងឮជាទូទៅ។ ករណីនេះ ក៏នឹងជួយពង្រឹនូវសហប្រតិ
បត្តិការ ដ៏ល្អឥតខ្ចោះរវាងសារមន្ទីរ Metropolitan និងសហភាគីកម្ពុជាក្នុងវិស័យបេតិភណ្ឌវប្បធម៌”។

ឩបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ បេតិក
ភណ្ឌ ពិភពលោក លោក សុខ អាន បានថ្លែងនៅឯទីស្នាក់ការអង្គការ UNESCO នៅប៉ារីស ថា
“យើងសូមយក ឱកាស ដ៏ឧឡារិកនេះ ដើម្បីសំដែងនូវអំណរគុណ ដ៏ស្មោះស្ម័គ្រ និងការដឹងគុណ
ដ៏ជ្រាលជ្រៅបំផុត ជូនចំពោះសារមន្ទីរ Metropolitan នៅញ៉ូវយ៉ក ដែលបានចេញសេចក្តីសំរេចចិត្ត
គួរឲ្យស្ញប់ស្ញែង ក្នុងការ ប្រគល់ជូន មកវិញនូវសម្បត្តិធម៌បុរាណ ខ្មែរដែលមិនអាច កាត់ថ្លៃបាន និង
ដែលតំណាងឲ្យផ្នែកមួយ នៃព្រលឹងជាតិកម្ពុជា” ។

លោក សុខ អាន បានថ្លែងបន្តទៀតថា “យើងក៏សូមអរគុណរដ្ឋាភិបាល អាមេរិកផងដែរ ដែលបាន
ផ្តល់ នូវការគំាទ្រ របស់ខ្លួនចំពោះកិច្ចខិតខំប្រឹងប្រែងនេះ លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា
សូមអំពាវនាវដល់សារមន្ទីរនានា និងការប្រមូលទុកនៅកន្លែង ផ្សេងៗទៀតនូវសម្បត្តិវប្បធម៌ជុំវិញ
ពិភពលោក ធ្វើតាម គំរូក្នុងការផ្តល់ទៅ ម្ចាស់ពេញសិទ្ធិដើមវិញ នូវសម្បត្តិវប្បមធ៌ដែលត្រូវ បាន
គេលួចប្លន់យកទៅ ហើយនេះ ក៏ជាផ្នែកមួយនៃយុទ្ធនាការ ពិភពលោកក្នុងការការពារ បេតិកភណ្ឌ
វប្បធម៌”។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈ
រដ្ឋមន្ត្រី បានបញ្ជាក់ថា រូបបដិមាថ្មពីរ ដែលមានឈ្មោះថា “បនទវៈ លុតជង្គង់” ឬ “ជាអ្នកបំរើ លុត
ជង្គង់” នេះ គឹជាផ្នែកមួយនៃរូបបដិមាមួយក្រុម ដែលតំណាងឲ្យការប្រយុទ្ធ តស៊ូដ៏ល្បីល្បាញរវាង
ភីម (Bhima) និង ឌូរីយោដាន (Duryodhana) នៃរឿងព្រេង មហាភារតៈ (Mahabharat) ហើយដែល
ត្រូវបានគេ កាច់បំបាក់ យ៉ាងឃោរឃៅ ចេពីជើងទម្ររបស់វា និងបញ្ជូនចេញទៅសារមន្ទីរ និងការ
សន្សំទុកឯកជន នានជុំវិញ ពិភពលោក ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល