ចាននៅក្នុងរាវតែងមានប៉ះគ្នា ជួនកាលរហូតដល់មានស្នាមប្រេះឬឆែប យ៉ាងណាមិញ
គូស្វាមីភរិយាក៏យ៉ាងដូច្នោះដែរ ប៉ុន្ដែចូរកុំមានប្រតិកម្មខ្លាំងពេកគណៈដែលអ្នកទាំងពីរ
មានទំនាស់។សូមស្វែងយល់ពីប្រការដូចខាងក្រោមដើម្បីចៀសវាងបញ្ហាក្នុងជីវិត ៖
អូនធុញនឹងស្រីៗនៅផ្ទះបងខ្លាំងណាស់!
បើទោះជាម្តាយ បងប្អូន ឬមីងរបស់ស្វាមីអ្នកពិតជាគួរឧ្យធុញឬពិតជាមិនគួរ ចូលចិត្តយ៉ាង
ណាក៏ដោយ អ្នកមិនត្រូវនិយាយអាក្រក់ពីពួកគេនៅមុខស្វាមី អ្នកដែរ។មុនពេលរិះគន់ពេប
ជ្រាយពួកគេ ចូរសួរខ្លួនឯងថា ប្រសឹនបើស្វាមី អ្នកនិយាយបែបនេះអំពីម្តាយអ្នក តើអ្នកនឹង
មានអារម្មណ៍យ៉ាងណា? បែបនេះ ស្វាមីអ្នកប្រាកដជាបាត់បង់ពិន្ទុក្នុងកែវភ្នែកអ្នកមិនខាន។
ចូរធ្វើបែប ណាដើម្បីកុំឧ្យស្វាមីអ្នកពិបាកក្នុងការទទួលយកនិងដោះស្រាយ!
បងមិនដែលធ្វើអ្វីដែលគួរឱ្យចាប់អារម្មណ៍ម្តងណាឡើយ!
ការប្រកាសនេះគឺស្មើនឹងអត្ថន័យថា រាល់អពមង្គលរបស់អ្នកគឺសុទ្ធតែបង្កឡើងដោយភាគី
ម្ខាងទៀត ប្រការនេះពិតជាអយុត្តិធម៌ណាស់។ដូច្នេះជាការ ជំនួសឧ្យការប្រមាថដល់ស្វាមី
អ្នក នោះអ្នកគួរតែអង្គុយចុះរួមគ្នាហើយ ពិភាក្សានិងចែករំលែកបទពិសោធគ្នាដោយត្រង់ៗ
ដើម្បីឧ្យអ្នកទាំងពីរអាច យល់ចិត្តគ្នាកាន់តែច្បាស់។ចូររៀបគម្រោងចេញទៅក្រៅទទួល
ទានអាហារ ឬធ្វើដំណើរកំសាន្តនៅតាមតំបន់ទេសចរណ៍នានាឬមួយប្រារព្ធកម្មវិធីកំសាន្ត តូចមួយនៅចុងសប្តាហ៍ដើម្បីបន្ថែមរសជាតិសម្រាប់ទំនាក់ទំនងរបស់អ្នក ទាំងពីរ។
មិត្តភ័ក្តរបស់បងគ្នានអ្នកណាអស្ចារ្យទេ !
អ្នកស្អប់មិត្តមួយចំនួនរបស់ស្វាមីអ្នកព្រោះតែពួកគេតែងអូសទាញ ហៅរក ស្វាមីអ្នកទៅផឹក
ស៊ីនិងមកផ្ទះយឺតជាដើម ប៉ុន្តែចូរសាកល្បងគិតទៅមើល ថា ប្រសឹនបើស្វាមីអ្នកមិនចូល
ចិត្ត តើពួកមិត្តភ័ក្តទាំងនោះអាចអូសទាញ បានទេ?អ្នកគួរតែរកវិធីផ្សេងដែលល្អជាងការប្រើ
ពាក្យខាងលើ ដូចជាធ្វើការ ផ្តល់យោបល់ដោយសំដីត្រជាក់ ហើយអ្នកក៏មិនគួររិះគន់ចំៗ
គោលដៅជា មិត្តភ័ក្តរបស់គាត់នោះទេ បែបនេះនឹងនាំឧ្យគាត់ក្តៅក្រហាយចិត្ត ម្យ៉ាងទៀត
បើពាក្យរិះគន់របស់អ្នកលេចឮទៅដល់មិត្តភ័ក្តស្វាមីអ្នកដែរនោះ តើស្វាមីអ្នកមានមុខទៅ
ជួបពួកគេឬទេ?តើពួកគេទាំងនោះនឹងគិតយ៉ាងណាចំពោះអ្នក?
បើពិតជាស្រលាញ់អូនមែន បងប្រាកដជា..!
ឃ្លាមួយនេះតែងត្រូវបាននាងប្រើប្រាស់នៅពេលដៃគូរបស់នាងភ្លេចកិច្ចការអ្វីមួយដែលទាក់
ទិននឹងនាង។ចូរកុំដាក់សម្ពាធខ្លាំងទៅលើដៃគូរបស់អ្នកព្រោះថានៅពេលបុរសម្នាក់ភ្លេច
សន្យាមិនមែនមានន័យថាគាត់មិនស្រលាញ់អ្នកនោះទេតែនេះអាចបណ្តាលមកពីកត្តាអ្វី
មួយបន្ទាន់ដែលនាំឧ្យគាត់ដោះស្រាយភ្លាមៗមិនចេញ។អ្នកគួរតែស្វែងយល់ពីមូលហេតុឱ្យ
បានច្បាស់មុននឹងធ្វើការចោទប្រកាន់៕
ដោយ ៖ សូរីយ៉ា