ភ្នំពេញៈ តារាចម្រៀងស្រី ដែលទើបតែរះ លើវិថីសិល្បៈ និងទទួលបានភាពលេចធ្លោ ក្នុងបទ
ចម្រៀង “មានសង្សារជាព្រាននារី” កញ្ញា សួន លីនដា ថ្មីៗនេះស្រាប់តែ លេចធ្លាយថា នាងបាន
ជួបស្នេហ៍ប្រះស្រាំ ជាមួយសង្សារដែលធ្លាប់កំសត់កម្រ ជាមួយគ្នាដោយសារតែ បុរសរូបនោះ
បានបែកចិត្ត ទៅស្រវ៉ា រកសង្សារថ្មីចោលឲ្យនាង។

ស្រីស្រស់រាងខ្ពស់ស្រឡះ សម្បុរស្រអែម ដែលមានទឹកដមសំឡេង ផ្អែមស្រទន់រណ្តំចិត្ត កញ្ញា
សួន លីនដា ពេលនេះកំពុងតែសម្ងំ ខូចចិត្តស្អិតទ្រូង ដោយសារតែប្រុសកំពូលស្នេហ៍ ដែលនាង
បានចំណាយ ពេលវេលាក្នុងសេពគប់គ្នា អស់រយៈពេលជាច្រើនឆ្នាំ កំសត់កម្រជាមួយគ្នា បាន
សម្រេចចិត្តដើរ ដល់ផ្លូវបំបែកដោយសារតែបុរសនោះ ទៅស្រលាញ់នារីម្នាក់ផ្សេងទៀត ដែលគេ
គិតថាល្អជាងនាង រហូតធ្វើ ឲ្យនាងឈឺចាប់ហាស្តី មិនចេញទាល់តែសោះ នៅពេលដែលត្រូវ
សង្សារបោះបង់ចោលដោយគ្មាន ស្តាយស្រណោះបែបនេះ។

ជាមួយគ្នានោះដែល តារាចម្រៀងចំណូលថ្មី ប្រចាំផលិតកម្មសាន់ដេរូបនេះ បានប្រាប់ Looking
TODAY តាមទូរស័ព្ទ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣នេះថា សម្រាប់រឿងដែលលេចឮថា មាន
ប្រុសស្នេហ៍នោះ មិនមែនជាការពិតនោះទេ តាមពិតទៅក្នុងមួយរយៈពេលក្រោយ នេះនាងមាន
ការមមាញឹក ជាមួយនិងការថតបទចម្រៀង ឲ្យខាងក្រុមហ៊ុន ដែលបទចម្រៀងវ៉ុលថ្មីរបស់នាងនេះ
គឺតម្រូវឲ្យនាង មានស្នេហាជាមួយ លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀង រួមផលិតកម្ម ដូច្នេះ
នាងគិតថាតាមរយៈ រឿងនេះប្រហែលជាគេ យល់ច្រឡំអត្ថន័យ បទចម្រៀងហើយមើលទៅ។

តារាចម្រៀងវ័យក្មេងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “ពេលនេះខាងក្រុមហ៊ុន បានផ្តល់ឱកាសឲ្យ
ខ្ញុំ ចេញបទចម្រៀងវ៉ុលពិសេស ដែលមានខ្ញុំនិងបងប្រុស ខាន់ ជេមស៍ ច្រៀងរួមជាលក្ខណៈ Story
ហើយពេលនេះ ក៏កំពុងតែត្រៀមចេញថតកាយវិការ នៅចុងខែនេះ ហើយក្រោយពីថតបញ្ចប់ ខាង
ក្រុមហ៊ុនក៏នឹងចេញលក់ នៅលើទីផ្សារភ្លាមៗដែរ ដោយនៅក្នុងការថតកាយវិការនេះ ខ្ញុំពិតជាត្រូវ
សង្សារបោះបង់ចោលទៅស្រវ៉ានារីថ្មីដូចជាការលើកឡើង ខាងលើមែនតែនេះគ្រាន់តែ ជាការសម្តែង
មិនមែនជាការពិតនោះទេ”។

កញ្ញា លីនដា បានប្រាប់ឲ្យដឹងថា ជីវិតពិតរបស់នាង ពុំមានទំនាក់ទំនងស្នេហា ជាមួយបុរសណា
មួយទេ ហើយនាងក៏មិនធ្លាប់ឈឺចាប់ ដោយសារតែបុរសណាម្នាក់ ដែលហើយសម្រាប់រឿងរ៉ាវ
ស្នេហា ខក បំណង មិនសមប្រកបដែលធ្វើ ឲ្យនាងឈឺចាប់នេះ គ្រាន់តែជាអត្ថន័យ ក្នុងវ៉ុលថ្មីរបស់
នាង ដែលមាន ចំណងជើងថា “គូជីវិត” តែប៉ុណ្ណោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល