ភ្នំពេញៈ ក្នុងឱកាសពិធី បុណ្យចូលឆ្នាំ ចិន-វៀតណាម ដែលតែងតែប្រព្រឹត្ត ទៅជារៀងរាល់ឆ្នាំ នៅ ក្នុង ឆ្នាំនេះគេ សង្កេតឃើញថា សកម្មភាពរបស់អ្នកប្រារព្ធពិធី ហាក់មានការស្ងប់ស្ងាត់ ជាងឆ្នាំមុនៗ ច្រើន ។

ដោយឡែកសម្រាប់តារាល្បីៗ ធ្លាប់តែបង្ហើបពីគម្រោង ដើម្បីត្រៀមពិធី ជួបជុំផ្សេងៗ ក្នុងឱកាស បុណ្យប្រចាំឆ្នាំដ៏ធំនេះ ក៏មិនសូវមានសកម្មភាព លេចធ្លោគួឲ្យកត់ សម្គាល់ដែរ ។

ជាក់ស្តែងនៅក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ គេឃើញតារាប្រុសស្រី ជាច្រើនដួង ដែលជា កូន កាត់ចិនភាគច្រើន ហាក់ដូចជាគ្មានគម្រោង ក្នុងការរៀបចំកម្ម វិធីជប់លៀង ឫក៏មាន ដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ទៅតាម រមណីយដ្ឋាន ដូចឆ្នាំមុនៗឡើយ ។ ហើយសូម្បីតែ តារាចម្រៀងកូនកាត់ ចិន ដែលអាចបកស្រាយ បទចម្រៀងចិន បានយ៉ាងពិរោះរណ្តំចិត្តកញ្ញា លី អ៊ីវ៉ាធីណា ក៏បានប្រាប់ Looking TODAY ឲ្យដឹងតាមទូរស័ព្ទ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ ២០១៤នេះថា សម្រាប់ឱកាសបុណ្យ ចូលឆ្នាំចិននេះ នាងគ្មានគម្រោងចេញទៅដើរលេង នៅ កន្លែងកម្សាន្តណាទេ ព្រោះថាមានការរវល់ ជាមួយ ការងារសិល្បៈ អត់មានពេលដើរលេងទេ ។

តារាចម្រៀងស្រីល្បីឈ្មោះ ប្រចាំផលិតកម្មថោនរូបនេះ បានប្រាប់ឲ្យដឹងទៀតថា “នៅមុនចូល ឆ្នាំចិន ខ្ញុំបានឡើងច្រៀង នៅលើកញ្ចក់ ទូរទស្សន៍ច្រើនគួរសម ដោយខ្ញុំបានលើកយក ចម្រៀងជាភាសាចិន ច្រៀងជូនពរទៅដល់ ទស្សនិកជន បងប្អូនប្រជាជនទុកជា ចំណងដៃក៏ ដូចជាការជូនពរ សម្រាប់ឆ្នាំថ្មី នេះហើយសម្រាប់គម្រោងចេញ ដើរលេងកម្មវិធី ជប់លៀង ក្នុង គ្រួសារខ្ញុំដូចជាមិនមានអ្វីធំដុំទេ ដោយសារខ្ញុំជាប់ដៃជាមួយការ នៅថ្ងៃអាទិត្យខាងមុខនេះ ខ្ញុំត្រូវត្រៀម ខ្លួនឡើងកម្មវិធីរបស់ អ្នកបង យុគ ចិន្តា ” ។

ជាមួយគ្នានោះសូម្បី តែតារាប្រុសស្រីល្បីឈ្មោះមួយចំនួនទៀត ដែលជាកូនកាត់ចិន ក៏មិន បាន ត្រៀមគម្រោងចេញ ទៅដើរលេង នៅតាមទីកម្សាន្តផ្សេងៗ ដូចគ្នាដោយការបង្ហាញពី ភាពស្ងប់ស្ងាត់ របស់តារា ទាំងអស់នោះ ត្រូវបានគេ សង្ស័យថាទំនងជា ពួកគេជាប់ដៃជាមួយ ការងារ គ្មានពេល សម្រាប់ និងមានមតិមួយចំនួនទៀត សង្ស័យថាប្រហែល ជាមកពី សេដ្ឋកិច្ច របស់ពួកគេមានការ ធ្លាក់ចុះ ហើយមើលទៅបានជាគ្មានគម្រោងបែបនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល