ក្រុមអ្នកវិទ្យាសាស្ដ្រជនជាតិអូស្ដ្រាលី បានរចនាឡើងនូវប្រភេទស្រោមអនាម័យដែលមាន
សមត្ថភាពកំចាត់មេរោគ HIV ។ តាមគម្រោង ប្រភេទស្រោមអនាម័យនេះ នឹងត្រូវបានគេផលិត និងចែកចាយនៅលើទីផ្សារក្នុងពិភពលោក នាពេលដ៏ខ្លីខាងមុខ។

ក្រុមហ៊ុនបច្ចេកវិទ្យាជីវសាស្ដ្រអូស្ដ្រាលី Starpharma បង្កើតបានទឹករំអឹលមួយប្រភេទត្រូវបានគេ
ហៅថា Viva Gel ដែលចំនុចពិសេសរបស់វា គឺសមត្ថភាពនៃការកំចាត់បណ្ដាមេរោគ ដែលឆ្លង
តាមរយៈការរួមភេទ។

ជាក់ស្ដែង ធាតុផ្សំសំខាន់ក្នុងប្រភេទទឹករំអឹល Viva Gel នេះគឺ Astodrimer Natri (មាន ០,៥%)។
Astodrimer Natri គឺជា អង់ទីប៊ីយូទិច ដែលត្រូវបានគេបង្កើតឡើង ដើម្បីប្រឆាំងនឹងមេរោគ HIV ។

ភ័ស្ដុតាងនៃការពិសោធ បានបង្ហាញថា ស្រោមអនាម័យ VivaGel មានសម្ថភាពកំចាត់មេរោគ
HIV មុនកើតឡើងដោយសារការរួមភេទ និងបណ្ដាមេរោគដែលធ្វើឱ្យមានដុំសាច់(អាចក្លាយ
ជាដុំសាច់មហារីក) បានដល់ទៅ ៩៩,៩% ។

ផលិតផលនេះ ត្រូវបានទទួលស្គាល់ និងការអនុញ្ញាត ពីក្រសួងគ្រប់គ្រងឱសថអូស្ដ្រាលី គឺដូច
ទៅនឹងលិខិតទទួលស្គាល់ម៉ាកយីហោ CE នៅអឺរ៉ុប ដែលអនុញ្ញាតឱ្យផលិតក្នុងបរិមាណច្រើន
និងដាក់លក់ក្នុងទីផ្សារ។

ក្រៅពីនេះ ក្រុមហ៊ុន Starpharma ក៏បានសហការណ៍ជាមួយក្រុមហ៊ុន Ansell ដើម្បីធានាថា
ផលិតផលរបស់ពួកគេនឹងត្រូវបានចែកចាយ និងមានវត្តមាន ៧០% ក្នុងទីផ្សារស្រោមអនាម័យ
របស់អូស្ដ្រាលី។

ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្ដែចូរកុំទុកចិត្តទៅលើតែស្រោមអនាម័យខ្លាំងពេក សំខាន់គឺភាព
ស្មោះត្រង់ រវាងដៃគូស្នេហា ពោលគឺ ប្ដីមួយ ប្រពន្ធមួយ គឺជាប្រការដែលមានសុវត្ថិភាពជាទី
បំផុត ទាក់ទិននឹងកាមរោគ។

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail