ព័ត៌មានកីឡា៖ ថ្នាក់ដឹកនាំ Barcelona លោក Luis Enrique ក៏មានការប្រែប្រួលអារម្មណ៍ខុសប្លែកពីរាល់ដងផងដែរ ក្រោយពីបានឮពាក្យសម្ដីចុងក្រោយរបស់ Messi បន្ទាប់ពី កម្មវិធី ផ្ដល់រង្វន់បាល់មាសដល់ Ronaldo ដោយកន្លងមក លោកធ្លាប់រំពឹងទុកថា កីឡាករ និង ប្រើពេលវេលាចូលនិវត្ដន៍ក្នុង Barcelona ។

លោក Luis Enrique បានសម្ដែងអារម្មណ៍ពិតប្រាប់ដល់អ្នកសារព័ត៌មានថា Barcelona ប្រសិនជាគ្មានMessi តើនិងទៅជាយ៉ាងណាវិញទៅ ស្ទើតែមិនគួរឲ្យជឿឡើយសូម្បីតែគិត ។ កន្លងមក Messi ធ្លាប់តែទទួចថានឹងប្រើពេលវេលាឲ្យគ្រប់គ្រាន់រស់នៅក្នុងទឹកដី Barcelona ហើយមិនត្រឹមតែប៉ុណ្ណោះ កីឡាករក៏បានព្យាយាមបដិសេធន៍ច្រានចោល រាល់ពាក្យចរចាមរាម ជាច្រើនពាក់ព័ន្ធនិងការចាកចេញ ប៉ុន្ដែពេលនេះ ការប្រែប្រួលបែជាបង្ហាញខ្លួនឡើងត្រឹមឃ្លាចុងក្រោយ ថា " គ្មានអ្នកណាម្នាក់អាចមើលឃើញពីពេលវេលា ខាងមុខបានឡើយ ដោយវាអាចនឹងធ្វើមានការប្រែប្រួលត្រឹមតែមួយយប់ " នេះជាពាក្យសម្ដីរបស់ Messi ចុងក្រោយបន្ទាប់ពីកម្មវិធីប្រគលរង្វាន់។

Messi បានជាប់កុងត្រារបស់ Barcelona រហូតដល់ឆ្នាំ ២០១៩ ហើយគាត់ប្រើពេលវេលានៅក្នុងទឺកដី Nou Camp នេះតាំងតែពីឆ្នាំ ២០០៤ ហើយបានសាងគុណសម្បត្ដិឲ្យក្រុមយ៉ាងគាប់ចិត្ដ ទាំង ការប្រកួត La Liga និង Champions Leagues ។ ហើយរឿងដែលពិសេសសម្រាប់ខ្លួនគាត់នោះគឺ Messi ធ្លាប់ទទួលតំណែងជាម្ចាស់បាល់មាសដល់ទៅ ៤ ដង លើស Ronaldo ១ដង ។

បើយោងតាមការបង្ហាញរបស់ គេហទំព័របានបន្ដទៀតថា លោក Luis Enrique ក៏ទទួលរងការរិះគន់មិនអន់ដែរ ចាប់តាំងពីមានរឿងប៉ះទង្គិចគ្នាមួយ Messi ដោយមានការអាក់អន់ស្រពន់ចិត្ដ នឹង អវត្ដមានរបស់កីឡាករ មិនបានចូលរួមការហ្វឹកហាត់ ចំនួនមួយថ្ងៃបន្ទាប់ក្រុមត្រូវចាញ់ក្រោមថ្វៃជើងសត្រូវ គឺក្រុម Real Socedad ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី