មនុស្សយើងគេតែងតែបែងចែកភេទជាពីរសំខាន់គឺប្រុសនិងស្រី ចំណែកឯសត្វជាពីរដូចគ្នា
គឺមានញី និងឈ្មោល ។ ប៉ុន្តែចំពោះម៉ាស៊ីនកុំព្យូទ័រជាទីស្រលាញ់របស់ខ្លួនវិញតើប្រិយមិត្ត
មានដែលនឹកឆ្ងល់ថាតើវាមានភេទអ្វីដែររឺទេ? ដូច្នេះដើម្បីស្រាយចំង៉ល់អំពី Windows ដែល
កំពុងដំណើរការលើម៉ាស៊ីន ថាជាប្រុសរឺស្រីនោះសុំអនុវត្តដូចខាងក្រោម ៖
ដំបូងតំរូវអោយប្រិយមិត្តបើក notepad ឡើងបន្ទាប់មកវាយពាក្យខាងក្រោមនេះចូលទៅ៖
CreateObject(�SAPI.SpVoice�).Speak(�Tech-Chand-Technology Blog on Computer Hardware Software and Web Application�)
កំណត់ចំណាំ៖ ប្រិយមិត្តគួរតែវាយពាក្យទាំងនោះចូលដោយខ្លួនឯងចៀសវាងការ copy និង
paste ព្រោះអាចធ្វើអោយវាមិនដំណើរការដោយសារមូលហេតុណាមួយ ។
បន្ទាប់មកទៀតប្រិយមិត្តរក្សាវាទុក (Save) ដោយដាក់ឈ្មោះណាមួយមានកន្ទុយជា
.vbs
ឧទាហរណ៍ថា
Male or Femal.vbs ។
បន្ទាប់ពីនោះមកទៀតសុំលើកកាសស្តាប់ រឺតំឡើង Speaker អោយលឺបន្តិច រួចចុចអោយ
ឯកសារដែលទើបតែរក្សាទុកនោះដំណើរការដើម្បីស្តាប់សំលេង ។ ឆ្លងតាមសំលេងនិយាយ
នោះជឿជាក់ថាប្រិយមិត្តពិតជាអាចធ្វើការវិភាពបានថាជាស្រី រឺប្រុសជាក់ជាមិនខានឡើយ ។
ប្រិយមិត្តក៏អាចធ្វើការផ្លាស់ប្តូរនូវឃ្លានិយាយរបស់ Windows បានតាមចិត្តចង់ដោយការ
ប្តូរឃា្លដែលត្រូវនិយាយនៅខាងក្រោយពាក្យ Speak ។ យកល្អប្រិយមិត្តគួរតែសរសេរពាក្យ
ទាំងនោះជាភាសាអង់គ្លេស ដើម្បីងាយស្រួលក្នុងការវិភាគថាប្រុសរឺស្រី ។ ឧទាហរណ៍គំរូ
ដែលលោកអ្នកអាចយកមកប្រើបាន ៖
CreateObject("SAPI.SpVoice").Speak("I am your best friend")
ចូរសាកល្បងឥឡូវនេះជាមួយគ្នាណា !!!
ប្រភពពី ៖MASK
ដោយ៖ យ៉ាវីន